ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញអាមេរិក! ឥស្សរៈជនជាន់ខ្ពស់អាមេរិក៦នាក់ទទួលបានកញ្ចប់គ្រាប់បែកពីជនអនាមិកបញ្ចូនទៅឲ្យ (មានវីដេអូ)

    BY autoadmin October 25, 2018
    ផ្អើលពេញអាមេរិក! ឥស្សរៈជនជាន់ខ្ពស់អាមេរិក៦នាក់ទទួលបានកញ្ចប់គ្រាប់បែកពីជនអនាមិកបញ្ចូនទៅឲ្យ (មានវីដេអូ)

    វ៉ាស៊ីនតោន៖ កញ្ចប់គ្រាប់បែកត្រូវបានជនអនាមិកបញ្ជូនទៅឲ្យឥស្សរៈជនយ៉ាងតិច៦នាក់រួមមាន អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា, អតីតនាយក CIA លោក ចន ប្រេនណាន, សមាជិកាគណបក្សប្រជាធិបតេយ្យលោក Debbie Wasserman Schultz និង Maxine Waters, អតីតប្រធានាធិបតី និងរដ្ឋមន្រីលោក Eric Holder, លោកបីលគ្លិនតុន និង លោកស្រីហ៊ីលឡារីគ្លិនតុន -ល- កាលពីថ្ងៃពុធនេះ ដែលបានបង្កឱ្យមានភ្ញាក់ផ្អើលទូទាំងប្រទេស។

    នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយអាជ្ញាធរបាននិយាយថា កញ្ចប់គ្រាប់បែកត្រូវបានគេកំណត់អត្តសញ្ញាណភ្លាមៗ ហើយឥស្សរៈជនទាំងអស់នោះមិនបានទទួលកញ្ចប់ដោយផ្ទាល់នោះទេ ហើយពួកគេក៏មិនមានហានិភ័យអ្វីដែរ។ ចំណែកកញ្ចប់គ្រាប់បែកទាំងនោះកំពុងត្រូវបានភ្នាក់ងារ FBI យកទៅវិភាគនៅមន្ទីរពិសោធន៍របស់ខ្លួននៅរដ្ឋ Virginia។

    ជុំវិញការបញ្ជូនគ្រាប់បែកទៅកាន់ឥស្សរៈជននេះក៏មានពាក្យចចាមអារ៉ាមនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា គ្រាប់បែកស្រដៀងគ្នានេះក៏ត្រូវបានគេបញ្ជូនទៅសេតវិមាន White house ផងដែរ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានបដិសេធការអះអាងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ITV

    Share This Post: