កីឡា

ខ្សែប្រយុទ្ធ Welbeck សុតបញ្ចូលឲ្យ Arsenal បន្ដការឈ្នះជាប់គ្នា 11 ដងក្នុងការប្រកួតពានរង្វាន់ Europa League កាលពីយប់មិញនេះ

BY
Khmernote Media
October 26, 2018

ខ្សែប្រយុទ្ធ Welbeck សុតបញ្ចូលទីឲ្យ Arsenal យកឈ្នះក្លឹប Sporting Lisbon កាលពីយប់មិញក្នុងការប្រកួតពានរង្វាន់ Europa League បន្ដការឈ្នះ 11 ដងឆ្ពោះទៅរកកំណត់ត្រាចាស់ដែល Arsenal ធ្លាប់ឈ្នះជាប់គ្នា 14 ដងកាលពីឆ្នាំ 1987 កន្លងទៅ។

ក្រោមការដឹកនាំរបស់លោក Unai Emery ក្នុង 11 ប្រកួតចុងក្រោយនេះក្លឹបកាំភ្លើងធំ Arsenal មានសន្ទះនិងទំរង់លេងខ្លាំងលេងដោយ 11 ប្រកួតនេះក្លឹបយក្សរបស់ទីក្រុង London មួយនេះមិនដែលស្គាល់ពាក្យថាចាញ់និងស្មើឡើយ ពោលពេលនេះ Arsenal បានបន្ដការឈ្នះជាប់គ្នា 11 ដងឆ្ពោះទៅរកកំណត់ត្រាថ្មី។ នៅខ្វះតែ 3 ប្រកួតទៀតតែប៉ុណ្ណោះ​ ប្រសិនបើ Arsenal យកឈ្នះទាំង 3 ប្រកួតខាងមុខ នោះលោក Unai Emery នឹងតាមស្មើកំណត់ត្រាឈ្នះជាប់គ្នារបស់ Arsenal ក្នុងឆ្នាំ 1987។

ការយកឈ្នះរបស់ Arsenal លើក្លឹប Sporting Lisbon កាលពីម្សិលមិញនេះធ្វើឲ្យ Arsenal ឡើងឈរលើកំពូលតារាង E ដោយមាន 9 ពិន្ទុនៅក្នុងដៃ ជាពិសេសក្លឹបកាំភ្លើងធំ Arsenal នឹងឡើងទៅវគ្គបន្ទាប់ដោយស័្វយប្រវតិ្តក្រោយយកឈ្នះក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់កាលពីយប់មិញនេះ។

 

បុត្រ

ប្រភព៖ Goal

Share This Post: