អស្ចារ្យណាស់! ចិនបង្អួតយន្តហោះទំនើបប្រភេទថ្មី ដែលអាចបើកបានទាំងលើអាកាស និងលើទឹក (មានវីដេអូ)
ប្រទេសចិន៖ កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះប្រទេសចិនបានធ្វើតេស្តសាកល្បងយន្តហោះស៊ីវិលពិសេសរបស់ខ្លួន ដែលអាចបើកបានទាំងលើអាកាស និងលើទឹក ហើយវាជាជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមវេបសាយសារពត៌មាន សុីនហួរ បានបង្ហោះវីដេអូការសាកល្បងយន្តហោះស៊ីវិលនេះកាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០១៨ ម្សិលមិញ។
យន្តហោះស៊ីវិលនេះមានឈ្មោះថា AG600 ដែលអាចបើកបានទាំងលើអាកាស និងលើទឹក។ AG600 គឺជាប្រភេទយន្តហោះសម្រាប់ពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះផ្លូវទឹកផ្សេងៗ។ វាមានប្រវែង ៣៧ ម៉ែត្រ និងអាចផ្ទុកទម្ងន់បាន ៥៣.៥ តោន និងមានល្បឿន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោងលឿនជាងយន្តហោះស៊ីវិលធម្មតា ១០ដង។ វាអាចផ្ទុកទឹកបាន ១២តោន និងមានសម្ថភាពអាចពន្លត់អគ្គីភ័យ ៤,០០០ ម៉ែត្រការ៉េក្នុងពេលតែមួយ។ AG600 អាចធន់នឹងកម្ពស់រលកបាន ២ ម៉ែត្រ និងអាចដាក់មនុស្សបាន ៥០នាក់ក្នុងពេលចេញធ្វើបេសកកម្ម។
យន្តហោះស៊ីវិល AG600 គឺត្រូវបានរចនាដោយជនជាតិចិន និងជាយន្តហោះស៊ីវិល (aircraft) ធំជាងគេក្នុងពិភពលោក ដែលត្រូវបានជនជាតិចិនដាក់ឈ្មោះជាភាសាថា ” Kunlong ” ដែល ”Kun” មានន័យថាត្រីដ៏ធំសម្បើម និង ”Long” មានន័យថា នាគ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ