ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កប៉ាល់ទីតានិចទី២ នឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២២ សង្ឃឹមថា មិនជួបរឿងអាក្រក់ដូចកប៉ាល់ទី១

    BY Khmernote Media October 27, 2018
    កប៉ាល់ទីតានិចទី២ នឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២២ សង្ឃឹមថា មិនជួបរឿងអាក្រក់ដូចកប៉ាល់ទី១

    យោងតាមសារព័ត៌មាន Shanghai បានធ្វើការចុះផ្សាយថា គិតមកទល់នឹងពេលនេះកប៉ាល់ទីតានិចទី ២ ដែលត្រូវបានគេបង្កើតឡើងនៅក្នុងប្រទេសចិនជិតផលិតរួចរាល់សព្វគ្រប់ហើយ។ កប៉ាល់ទីតានិចទី ២ នេះ ត្រូវបានសាងសង់ឡើងក្រោមគម្រោងរបស់លោក Clive Palmer ដែលជាមហាសេដ្ឋីអូស្ត្រាលី និងជាអ្នកមានឥទ្ធិពលម្នាក់ក្នុងពិភពលោកផងដែរ។ កប៉ាល់មួយនេះត្រូវបានគេប្រើប្រាស់លុយប្រមាណជា ៥០០ លានដុល្លារ ដើម្បីផលិតវា ហើយវាអាចផ្ទុកអ្នកដំណើរបានចំនួន ២៤៣៥ នាក់ រួមជាមួយនឹងក្រុមការងារលើកប៉ាល់ចំនួន ៥០០ នាក់ផ្សេងទៀត។

    តាមគម្រោងកប៉ាល់មួយនេះនឹងដឹកអ្នកដំណើរកំសាន្តពីទីក្រុង ឌូបៃប្រទេសអារ៉ាប់រួម ទៅទីក្រុងសៅហេមតុន ប្រទេសអង់គ្លេស និងបន្តទៅដល់ទីក្រុងញូវយ៉ក់សហរដ្ឋអាមេរិក។ បើគ្មានអ្វីជាឧបសគ្គទេនោះ គេនឹងបើកឲ្យដំណើរការកប៉ាល់មួយនេះនៅឆ្នាំ ២០២២ ខាងមុខនេះហើយ។ សូមរំម្លឹកឡើងវិញថា កប៉ាល់ដឹកអ្នកដំណើរទីតានិចទី ១ ធ្លាប់បានលិចកាលពីឆ្នាំ ១៩១២ ដែលពេលនោះវាបានសម្លាប់មនុស្សចំនួន ១៥០០ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay