ស្តែងណាស់! ដើរនិយាយគ្នាសុខៗ ស្រាប់តែបាក់ផុងរណ្តៅធ្លាក់មនុស្សចូលតែម្តង (មានវិដេអូ)
ប្រទេសទួរគី៖ ហេតុការណ៍ផុងចូលក្នុងរណ្តៅការដ្ឋានសាងសង់ស្តែងៗដ៏រន្ធត់មួយ បានកើតឡើងលើបុគ្គលិកពេទ្យពីរនាក់ ដែលទើបនឹងចេញពីធ្វើការនៅក្នុងមជ្ឈមណ្ឌលសុខភាពមួយកន្លែននៅភាគអាគ្នេយ៍ប្រទេសទួរគី។ ជនរងគ្រោះទាំង២នាក់ត្រូវបានកំណត់អត្តសញ្ញាណថា ជាលោកស្រីវេជ្ជបណ្ឌិត Suzan Kuday Balik និងគិលានុបដ្ឋាយិកា Ozlem Duymaz ។
យ៉ាងណាមិញទោះបីជាពួកគេត្រូវបានផុងកប់ទៅជាមួយបេតុងគ្របសង្កត់ពីលើយ៉ាងណាក៏ដោយ វាជាសំណាងរបស់អ្នកទាំងពីរ ដែលបានរួចផុតពីការស្លាប់ ដោយគ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីទទួលការសង្គ្រោះបឋមរួចរាល់បុគ្គលិកពេទ្យទាំងពីរបានត្រលប់ទៅគេហដ្ឋានរៀងៗខ្លួន ហើយចំណែកប៉ូលីស និងអ្នកក្រុមសង្គ្រោះដែលស្ថិតនៅកន្លែងកើតហេតុបានបិទតំបន់នេះ ដើម្បីធ្វើការស៊ើបអង្កេតលើអន្លង់ដ៏អាថ៌កំបាំងនេះ។



អត្ថបទ៖ លីដា
ប្រភព៖ dailymail