ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនសង្ស័យ ដែលថ្លើមធំផ្ញើគ្រាប់បែកគំរាមឥស្សរៈជនជាន់ខ្ពស់អាមេរិក​ជាច្រើននាក់ ត្រូវបានចាប់ខ្លួនហើយ (មានវិដេអូ)

    BY autoadmin October 27, 2018
    ជនសង្ស័យ ដែលថ្លើមធំផ្ញើគ្រាប់បែកគំរាមឥស្សរៈជនជាន់ខ្ពស់អាមេរិក​ជាច្រើននាក់ ត្រូវបានចាប់ខ្លួនហើយ (មានវិដេអូ)

    អាមេរិក៖ ជនសង្ស័យដែលបានផ្ញើកញ្ចប់គ្រាប់បែកគំរាមកំហែងប្រឆាំងនឹងអតីតប្រធានាធិបតី និងឧក្រិដ្ឋកម្មទាក់ទងនឹងការផ្ទុះផ្សេងទៀតលើឥស្សរៈជនជាន់ខ្ពស់របស់អាមេរិក​ត្រូវបានចាប់ខ្លួនហើយនៅថ្ងៃសុក្រនេះនៅភាគខាងត្បូងរដ្ឋផ្លរីដា។ ជនសង្ស័យត្រូវបានគេឱ្យដឹងថាមានឈ្មោះ Cesar Sayoc អាយុ ៥៦ឆ្នាំ និងធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្មផ្សេងៗទៀតដល់ទៅ ៥ លើក។

    ជនសង្ស័យលោក Cesar Sayoc ត្រូវបានគេចាប់ខ្លួននៅហាងលក់គ្រឿងបន្លាស់រថយន្តមួយ នៅភាគខាងត្បូងផ្លរីដានៅព្រឹកថ្ងៃសុក្រ។ គាត់ត្រូវបានគេចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងផ្ទុះដោយខុសច្បាប់ និងគំរាមកំហែងប្រឆាំងនឹងអតីតប្រធានាធិបតី និងឥស្សរៈជនជាន់ខ្ពស់ជាច្រើនដោយផ្ញើកញ្ចប់គ្រាប់បែកខុសច្បាប់ទាំងនេះ។ជនសង្ស័យលោក Cesar Sayoc ប្រឈមមុខនឹងការជាប់គុករហូតដល់ ៤៨ឆ្នាំលើឧក្រិដ្ឋកម្ម ដែលគាត់បានប្រព្រឹត្ត។

    ក្រុមមន្ត្រីបាននិយាយថា៖ យ៉ាងហោចណាស់កញ្ចប់គ្រាប់បែកចំនូន ១៣ ត្រូវបានបញ្ជូនទៅឥស្សរៈជនល្បីៗ។ កញ្ចប់គ្រាប់បែកដែលត្រូវបានផ្ញើទៅឱ្យឥស្សរៈជនជាន់ខ្ពស់ទាំងនោះគឺមានភ្ជាប់ជាមួយរូបថតរបស់ពួកគេ និងគំនូសពណ៌ក្រហម X លើផ្ទៃមុខរបស់ពួកគេ។

    លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ គាត់បានថ្កោលទោសចំពោះការគំរាមកំហែងដោយគ្រាប់បែកនេះជា “សកម្មភាពភេរវកម្ម” ។ លោកបន្តថា «យើងមិនត្រូវអនុញ្ញាតឱ្យអំពើហឹង្សាខាងនយោបាយ មានឡើងនៅអាមេរិកនោះទេ ហើយខ្ញុំនឹងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងក្នុងនាមជាប្រធានាធិបតីដើម្បីបញ្ឈប់វា»៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: