ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅចិនបានកើនដល់១១នាក់ហើយ និង១០នាក់ទៀតនៅជាប់ក្រោមដីរកមិនទាន់ឃើញ (មានវីដេអូ)

    BY autoadmin October 27, 2018
    ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅចិនបានកើនដល់១១នាក់ហើយ និង១០នាក់ទៀតនៅជាប់ក្រោមដីរកមិនទាន់ឃើញ (មានវីដេអូ)

    ប្រទេសចិន៖ មកទល់ពេលនេះចំនួនកម្មករស្លាប់ក្នុងការបាក់ដី ដោយសារការផ្ទុះអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងកើតប្រទេសចិនបានកើនឡើងដល់១១នាក់ហើយ និង១០នាក់ផ្សេងទៀតនៅជាប់គាំងក្រោមដីនៅឡើយ។ ពេញមួយសប្តាហ៍នេះក្រុមជួយសង្គ្រោះបានព្យាយាមសំអាតកំទេចថ្មដែលធ្លាក់គ្របពីលើអណ្តូង ដែលវាជាហេតុធ្វើឱ្យពួកគេមានភាពរាំងស្ទះក្នុងការសង្គ្រោះ។ ហើយពួកគេជឿថាក្រុមកម្មករដែលនៅជាប់គាំងសេសសល់គឺជាប់នៅក្រោមដីជម្រៅ ២៤២ហ្វីត (ប្រហែលជា ៧៤ម៉ែត្រ)។​ នេះបើយោងតាមភ្នាក់ងារសារពត៌មាន សុីនហួរ បានរាយការណ៍ព្រឹកមិញនេះ។

    ក្រុមអ្នកជួយសង្គ្រោះបានកំពុងតែដំណើរការការសង្គ្រោះឱ្យបានលឿនបំផុត ប៉ុន្តែពួកគេមិនអាចប្រាប់ពីពេលវេលាជាក់លាក់ណាមួយនោះទេ។ យ៉ាងណាមិញក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មដ៏រន្ធត់នេះត្រូវបានគេឱ្យដឹងថា មានកម្មករសរុបជាង ៣០០ នាក់ដែលបានស្ថិតនៅក្នុងហេតុការណ៍។ ប្រទេសចិនត្រូវបានគេឱ្យដឹងថាជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មដ៏ច្រើនជាងគេបំផុតក្នុងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ cbsnews

     

    Share This Post: