ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នាមម្រាមដៃតែមួយ អាចធ្វើឲ្យប៉ូលិសអាមេរិកចាប់ខ្លួនជនល្មើស ដែលផ្ញើគ្រាប់បែកគំរាមឥស្សរៈជនជាន់ខ្ពស់បាន

    BY Khmernote Media October 30, 2018
    ស្នាមម្រាមដៃតែមួយ អាចធ្វើឲ្យប៉ូលិសអាមេរិកចាប់ខ្លួនជនល្មើស ដែលផ្ញើគ្រាប់បែកគំរាមឥស្សរៈជនជាន់ខ្ពស់បាន

    កាលពីពេលថ្មីៗនេះមានជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងការផ្ញើគ្រាប់បែកគំរាមកំហែងឥស្សរៈជនជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ត្រូវបានគេចាប់ខ្លួនជាមួយនឹងភស្តុតាងគ្រាប់បែកចំនួន ១២ គ្រាប់។ ជនសង្ស័យត្រូវបានគេស្គាល់ថាមានឈ្មោះ Cesar Sayoc អាយុ៥៦ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនជាច្រើន និងអ្នកគាំទ្រនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ រហូតមកទល់នឹងពេលនេះជនសង្ស័យត្រូវបានគេឃុំខ្លួន និងធ្វើការសាកសួរព័ត៌មានមួយចំនួនជុំវិញការប្រព្រឹត្តិសកម្មភាពមួយនេះ។ ទន្ទឹមគ្នានេះដែរមានមហាជនជាច្រើនបានមានចម្ងល់ថា ​តើគេអាចចាប់ខ្លួនបុរសម្នាក់នេះបានដោយរបៀបណា?

    បើយោងតាមសារព័ត៌ CNN ​បានចុះផ្សាយថា​ ប៉ូលិសអាមេរិកបានបើកការស៊ើបអង្កេតករណីនេះក្រោយមានពាក្យបណ្ដឹងមួយជុំវិញសកម្មភាពបំផ្ទុះគ្រាប់បែក និងភិនភាគរបស់ជនសង្ស័យ។ ហើយប៉ូលិបានប្រើប្រាស់ការពិសោធន៍ DNA និងស្នាមម្រាមដៃ ដែលមាននៅលើប្រអប់ដាក់គ្រាប់បែកនោះជាមូលដ្ឋានក្នុងការស្វែងជនសង្ស័យ។ ក្រោយមកគេបានស្វែងរកទីទាំងរបស់ជនសង្ស័យតាមរយៈបណ្តាញទូរស័ព្ទ ដែលគេកំពុងតែប្រើប្រាស់។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យគេបានរកឃើញថា ស្នាមម្រាមដៃរបស់គេគឺជាស្នាមម្រាមដៃនៅលើប្រអប់ដាក់គ្រាប់បែកនោះតែម្តង។ ពេលនេះគេកំពុងតែបើកការស៊ើបអង្កេតពិសេសមួយ ដើម្បីស្វែងរកជនដែលពាក់ព័ន្ធក្នុងករណីនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay