ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាត្រូវបានក្រុមហ៊ុនផលិតសំភារៈកីឡា FBT អញ្ចើញទៅទស្សនារោងចក្រនិងពិសារអាហារសាមគ្គី
- October 29, 2018
ក្នុងកំឡុងពេលចេញដំណើរទៅបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅឯប្រទេសថៃកាលពីប៉ុន្មានមុននេះ ក្រុមជម្រើសជាតិហ្វូតសាលកម្ពូជាត្រូវបានក្រុមហ៊ុនផលិតសំភារៈកីឡា FBT អញ្ចើញទៅទស្សនារោងចក្រផលិតសំភារៈកីឡាផ្ទាល់រួមជាមួយនឹងពិសារអាហារសាមគ្គីជាមួយនឹងម្ចាស់ក្រុមហ៊ុន FBT នៅឯទីក្រុងបាងកកប្រទេសថៃ។
ក្រុមហ៊ុនផលិតសំភារៈកីឡា FBT បានក្លាយជាដៃគូរសហការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងឱកាសការអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនារោងចក្រផ្ទាល់របស់ក្រុមហ៊ុន FBT នេះគឺជាមហាកត្តិយសមួយសម្រាប់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលក្រុមហ៊ុនផលិតសំភារៈកីឡាមួយនេះបានរង់ចាំទទួលស្វារគមន៍យ៉ាងកក់ក្ដៅ ជាពិសេសមានការចូលរួមពិសារអាហារសាមគ្គីពីសំណាក់ម្ចាស់ក្រុមហ៊ុន FBT ផ្ទាល់ផងដែរ។ ខាងក្រោមនេះគឺជារូបភាពនិងទិដ្ឋភាពទាំងស្រុងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាអញ្ចើញទៅទស្សនារោងចក្រផលិតសំភារៈកីឡារបស់ FBT។
បុត្រ
- Share This Post:





















