កីឡាករទាំង 16 នាក់ត្រូវបានសហព័ន្ធកីឡាហ្វូតសាលកម្ពុជាកោះហៅកាលពីពេលព្រឹកមិញនេះ ដើម្បីត្រៀមទៅចូលរួមប្រកួតពានរង្វានថ្នាក់អាស៊ាន AFF Futsal Championship 2018
- October 29, 2018
ទីបំផុតឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិហ្វូតសាលទាំង 16 ត្រូវបានគ្រូបង្វឹកហ្វូតសាលរបស់កម្ពុជាបានកោះហៅហើយកាលពីពេលព្រឹកនេះ បន្ទាប់ពីវិលត្រលប់មកពីបោះជំរុំហ្វឹកហាត់ធ្វើតេស្ដសមត្ថភាពកីឡាករនៅឯប្រទេសថៃអស់រយៈពេល 6 ថ្ងៃ។

កីឡាករទាំង 16 នាក់ដែលត្រូវសហព័ន្ធកីឡាហ្វូតសាលកម្ពុជាកោះហៅកាលពីព្រឹកមិញនេះនឹងត្រូវមានភារៈកិច្ចចេញដំណើរទៅប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី 5-11 ខែវិច្ឆិកាខាងមុខនេះ។ ឈ្មោះកីឡាករទាំង 16 នេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានជម្រុះចេញពីកីឡាករទាំង 20 នាក់ដែលបានចេញដំណើរទៅបោះជំរុំហ្វឹកហាត់ធ្វើតេស្ដសមត្ថភាពនៅឯប្រទេសថៃនាពេលថ្មីៗនេះ ហើយចុងក្រោយនេះសម្រេចជ្រើសរើសយកតែ 16 នាក់តែប៉ុណ្ណោះដើម្បីបន្ដដំណើរទៅប្រកួតពានរង្វាន់ AFF Futsal Championship 2018។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករទាំង 16 នាក់ដែលសហព័ន្ធកីឡាបាល់ទាត់ហ្វូតសាលកម្ពុជាកោះហៅកាលពីពេលព្រឹកមិញនេះ។

- Share This Post:






