ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសំណាង! ដោយសារការស្ទះចរាចរណ៍ជួយឲ្យបុរសរូបនេះរួចផុតជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

    BY Khmernote Media October 30, 2018
    មហាសំណាង! ដោយសារការស្ទះចរាចរណ៍ជួយឲ្យបុរសរូបនេះរួចផុតជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី៖ គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្បែរទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីបានកំពុងតែក្លាយជាប្រធានបទក្តៅសម្រាប់សារព័ត៌មានជាច្រើននៅជុំវិញពិភពលោក។ បើយោងតាមសារព័ត៌មាន Channelnewsasia បានចុះផ្សាយថា មានបុរសម្នាក់មានសំណាងនៅរស់មានជីវិត ព្រោះតែគាត់បានមកដល់ព្រលានយន្តហោះយឺតពេលធ្វើឲ្យយន្តហោះចេញចោលគាត់បាត់។ បុរសអាយុថ្លៃរូបនេះមានឈ្មោះថា Sony Setiawan ជាមន្ត្រីបម្រើការងារនៅក្នុងក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី។

    គាត់បានឲ្យដឹងថា ជាធម្មតាគាត់ត្រូវធ្វើដំណើរតាមយន្តហោះ ដែលបានធ្លាក់នោះជារៀងរាល់សប្តាហ៍​ ហើយគាត់មិនដែលខកជើងហោះហើរម្តងណាទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុ បញ្ហាស្ទះចរាចណ៍បានធ្វើឲ្យគាត់មកដល់ព្រលានយន្តហោះយឺតពេល និងត្រូវយន្តហោះចេញចោល។ មុនដំបូងគាត់មិនសប្បាយចិត្តទោះទេ ដែលត្រូវអង្គុយចាំជើងហោះហើរនៅម៉ោងបន្ទាប់នោះ តែបន្តិចក្រោយមកគាត់បានដឹងដំណឹងថា យន្តហោះដែលគាត់បានខកនោះបានធ្លាក់ចូលទៅក្នុងសមុទ្របាត់ហើយ ទើបគាត់គិតថា គាត់មានសំណាង។ តែគាត់ក៏បានស្រែកយំយ៉ាងខ្លាំងដែរ ព្រោះអាណិតជនរងគ្រោះទាំងអស់នៅក្នុងយន្តហោះនោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay