ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយជើងហោះហើររបស់ឥណ្ឌូនេស៊ី Lion Air ជួបគ្រោះថ្នាក់ រដ្ឋាភិបាលអូស្រ្តាលីចេញក្តីប្រកាស ហាមប្រាមពលរដ្ឋខ្លួនមិនឲ្យជិះយន្តហោះក្រុមហ៊ុននេះតទៅទៀត

    BY Khmernote Media October 30, 2018
    ក្រោយជើងហោះហើររបស់ឥណ្ឌូនេស៊ី Lion Air ជួបគ្រោះថ្នាក់ រដ្ឋាភិបាលអូស្រ្តាលីចេញក្តីប្រកាស ហាមប្រាមពលរដ្ឋខ្លួនមិនឲ្យជិះយន្តហោះក្រុមហ៊ុននេះតទៅទៀត

    បន្ទាប់ពីមានហេតុការណ៍ដ៏គួរឲ្យរន្ធត់ ដោយជើងហោះហើរយន្តហោះ Lion Air របស់ឥណ្ឌូនេស៊ី ត្រូវ​បាន​រាយការណ៍​ថា​ធ្លាក់​ក្រោយ​ពេល​ហោះ​ចេញ​ពី​ព្រលាន​ក្នុង​ទីក្រុង​ចាកាតា​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៩​ខែ​តុលា​នេះ អូស្រ្តាលីបានចេញក្ដីប្រកាសហាមប្រាមពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរតាមជើងហោះហើរមួយនេះឡើយ។

    ក្ដីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអូស្រ្តាលីភ្លាមៗ ក្រោយ Lion Air ក្នុង​ជើង​ហោះ​ហើរ​លេខ JT-610 ជួបឧប្បតិ្តហេតុ ប៉ុន្តែយ៉ាងណាមិញ ការហាមប្រាមនេះនឹងត្រូវធ្វើការពិចារណាឡើងវិញម្ដងទៀត ក្រោយមានការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឲ្យបានច្បាស់។ គួរបញ្ជាក់ផងដែរថាយន្តហោះ​របស់ Lion Air ប្រភេទ Boeing 737 Max 8 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​លេខ JT-610 ចេញ​ពី​ទីក្រុង​ចាកាតា​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Pangkal Pinang ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​ជា​អកុសល យន្តហោះ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ការ​គ្រប់គ្រង​ផ្លូវ​អាកាស​នៅ​ម៉ោង​ប្រហែល ៦:៣៣នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់)៕

    អត្ថបទ៖ រីណា
    ប្រភព៖ CNN 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay