រដ្ឋាភិបាលថៃកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីបានប្រកាសគម្រោងប្រមូលប្រាក់ ៩ ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសខ្លួន
- BY
- autoadmin
- January 13, 2022
ថ្មីៗនេះរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលថ្លៃចុះចត (landing fee) ពីភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសថៃក្នុងម្នាក់ៗចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិ ចាប់ពីខែមេសាឆ្នាំនេះតទៅ ហើយវាកំពុងទាក់ទាញការរិះគន់ពីអ្នកលេងអ៉ីនធឺណេតជាច្រើន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃពុធថា ថ្លៃចុះចតដែលប្រមូលបាននឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ រួមទាំងការសាងសង់ផ្លូវចូលសម្រាប់ជនពិការ និងបង្គន់អនាម័យ នៅតាមតំបន់ទេសចរណ៍នានា។ លោកបាននិយាយថា ប្រទេសជាច្រើនដូចជា៖ ជប៉ុន ម៉ាឡេស៊ី និងប្រជាជាតិនៅអឺរ៉ុប ក៏បានប្រមូលលុយថ្លៃចុះចតនេះរួចហើយដែរ ដែលភាគច្រើនត្រូវបានរួមបញ្ចូលក្នុងតម្លៃសំបុត្រយន្តហោះ ឬថ្លៃស្នាក់នៅ។

លោកបានបន្តថា៖«ក្រសួងដឹកជញ្ជូនកំពុងពិភាក្សាបញ្ហានេះជាមួយក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ហើយរំពឹងថា ដំណើរការនេះនឹងត្រូវបញ្ចប់នៅខែមីនា»។ លោកបានបន្ដថា៖ «ចំពោះការធ្វើដំណើរតាមផ្លូវគោក រដ្ឋាភិបាលនឹងបង្កើតកម្មវិធីមួយ ដើម្បីឱ្យអ្នកទេសចរបង់ថ្លៃចូលទស្សនា»។ លោក Phiphat រំពឹងដែរថា ថ្លៃចុះចត/ចូលតាមអាកាស និងផ្លូវគោក នឹងទទួលអាចទទួលបានប្រាក់ចំណូលពី ១.៣ ពាន់ពាន់លាន ទៅ ១.៨ ពាន់ពាន់លានបាត។ លោកបានបន្ថែមថា៖ «ភ្ញៀវទេសចរបរទេសរហូតដល់ ១៥ លាននាក់ ដែលមកទស្សនាប្រទេសថៃនឹងបង្កើតប្រាក់ចំណូលប្រមាណ ៨០០ ពាន់លានបាតនៅឆ្នាំនេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






