ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេរោគថ្មី Adenovirus បានសម្លាប់កុមារ ៨នាក់ និងរាប់សិបនាក់ទៀតកំពុងស្ថិតក្នុងការតាមដាន

    BY autoadmin October 30, 2018
    មេរោគថ្មី Adenovirus បានសម្លាប់កុមារ ៨នាក់ និងរាប់សិបនាក់ទៀតកំពុងស្ថិតក្នុងការតាមដាន

    អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបានបង្ហាញអំពីករណីមេរោគថ្មីមួយប្រភេទ ដែលបានបណ្តាលឱ្យកុមារ ៨នាក់ស្លាប់ និងយុវជនម្នាក់បានឆ្លងជំងឺនេះ ស្ថិតនៅក្នុងមជ្ឈមណ្ឌលគិលានុបដ្ឋាយិកា និងស្តារនីតិសម្បទា Wanaque នៅទីក្រុង Haskell រដ្ឋ New Jersey។ មេរោគថ្មី Adenovirus នេះបង្កគ្រោះថ្នាក់ដល់មនុស្សដោយវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម ហើយវាក៏អាចបណ្តាលឱ្យមានបញ្ហារលាកក្រពះ និងជំងឺរលាកទងសួតផងដែរ។

    នាយកដ្ឋានសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ចំនួនអ្នកជំងឺបានកើនឡើងសរុប ២៦នាក់ ហើយអ្នកជំងឺថ្មីៗទាំងនេះអាចនឹងធ្លាក់ខ្លួនឈឺនៅកំឡុងថ្ងៃទី ២២ខែតុលា។
    ការផ្ទុះរាលដាលនៃជំងឺនេះនឹងមិនត្រូវបានប្រកាសជាសារធារណៈ រហូតដល់មជ្ឈមណ្ឌលដំណើរការបាន ៤សប្តាហ៍ដោយគ្មានអ្នកជំងឺឆ្លងថ្មី។

    នាយកដ្ឋានសុខាភិបាលនិយាយថា ការផ្ទុះឡើងនៃវីរុសនេះបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយកុមារតូចៗយ៉ាងធ្ងន់ធ្ងរ។ រោគសញ្ញានៃជំងឺនេះត្រូវបានគេឱ្យដឹងថាបានចាប់ផ្តើមមានតាំងពីថ្ងៃទី២៦ ខែកញ្ញា ហើយរដ្ឋទើបតែបានទទួលដំណឹងនេះនៅថ្ងៃទី៩ ខែតុលា៕

    អត្ថបទ៖ លីដា
    ប្រភព៖ news.sky

    Share This Post: