ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Antonio Conte អាចជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Julen Lopetegui ក្រោយពេល Real Madrid បណ្ដេញចោលទាំងព្រឹកព្រលឹម

    BY Khmernote Media October 30, 2018
    លោក Antonio Conte អាចជាបេក្ខភាពកំពូលក្នុងការជំនួសដំណែងលោក Julen Lopetegui ក្រោយពេល Real Madrid បណ្ដេញចោលទាំងព្រឹកព្រលឹម

    ក្លឹបអធិរាជសរ Real Madrid បានសម្រេចចិត្តបណ្ដេញលោក Julen Lopetegui កាលពីព្រឹកមិញនេះ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លឹបអធិរាជសរ Real Madrid ធ្លាក់ទំរង់លេងដុនដាប ជាពិសេសប្រកួត El Clasico ធ្វើឲ្យ Real Madrid ចាញ់ក្រោមថ្វីជើងរបស់ Barcelona ដោយលទ្ធផល 5-1 ដែលជាលទ្ធផលដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

    ក្នុងការដឹកនាំ 7 ប្រកួតចុងក្រោយរបស់លោក Julen Lopetegui នេះគឺ Real Madrid ឈ្នះបានតែ 1 ប្រកួតតែប៉ុណ្ណោះ ចំណែកឯ 6 ប្រកួតផ្សេងទៀតគឺ Real Madrid ចាញ់ទាំងអស់។ លោក Julen Lopetegui បានចូលដឹកនាំក្លឹប Real Madrid កាលពីដើមរដូវកាលនេះបន្ទាប់ពីលោក Zidane បានចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីបញ្ចប់រដូវកាលមុនក្រោយដឹកនាំ Real Madrid ឈ្នះពានរង្វាន់ UCL លើកទី 13 ក្នុងប្រវតិ្តសាស្រ្ដក្លឹប។ ហើយមុនពេលលោក Lopetegui ចូលមកដឹកនាំក្លឹប Real Madrid គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញដូចគ្នា បន្ទាប់ពីរូបគេបានលួចចុះកុងត្រាជាមួយនឹង Real Madrid ខុសពីគោលនយោបាយរបស់សហព័ន្ធ។

    ពេលនេះក្លឹបអធិរាជសរ Real Madrid បានតែងតាំងលោក Santiago Hernan Solari ជាគ្រូបង្វឹករបស់ក្លឹបបណ្ដោះអាសន្ន ខណៈដែលពេលនេះក្លឹបអធិរាជសរ Real Madrid កំពុងស្វែងរកគ្រូបង្វឹកថ្មី ហើយលោក Antonio Conte គឺជាគោលដៅដ៏សំខាន់របស់ Real Madrid ក្នុងការតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប។

    បុត្រ

    ប្រភព៖ Goal

    Share This Post: