អន្តរជាតិ

សីតុណ្ហភាពនៅតំបន់មួយក្នុងប្រទេសអូស្ត្រាលី បានកើនឡើងដល់ ៥០.៧ អង្សាសេ ដែលជាជាសីតុណ្ហភាពក្ដៅបំផុតចាប់តាំងពីឆ្នាំ១៩៦២

BY
autoadmin
January 15, 2022

សីតុណ្ហភាពនៅទីក្រុង Onslow នៅរដ្ឋ Western Australian របស់ប្រទេសអូស្ត្រាលី បានឡើងដល់ ៥០.៧ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសីតុណ្ហភាពក្ដៅបំផុតចាប់តាំងពីឆ្នាំ១៩៦២ ដែលកាលនោះវាធ្លាប់បានកត់ត្រានៅតំបន់ភាគខាងត្បូងរបស់ប្រទេស។ ការិយាល័យឧតុនិយមបានបញ្ជាក់ថា Onslow បានកត់ត្រាសីតុណ្ហភាពក្ដៅខ្លាំងនៅម៉ោង ២ និង ២៦ នាទី ម៉ោងក្នុងស្រុក។ វាកើតឡើងបន្ទាប់ពី Western Australian បានរាយការណ៍ថា មានភ្លើងឆេះព្រៃដ៏ធំកាលពីខែមុន ដោយភ្លើងមួយនៅជិតទន្លេ Margaret បានឆាបឆេះលើផ្ទៃដីជាង ៦,០០០ ហិកតា ហើយយបង្ខំឱ្យមានការជម្លៀសចេញ។

អ្នកព្យាករណ៍អាកាសធាតុរបស់ BBC បាននិយាយថា សីតុណ្ហភាពនៅ Onslow ត្រូវបានកំណត់ថា នឹងកើនឡើងម្តងទៀតនៅថ្ងៃសុក្រ ប៉ុន្តែនឹងចុះត្រជាក់នៅពេលក្រោយ។ សីតុណ្ហភាពជាមធ្យមនៅ Onslow នៅពេលនេះនៃឆ្នាំនេះ ជាធម្មតាគឺ ៣៦.៥ អង្សាសេ ខណៈពេលដែលទីក្រុង ២ ផ្សេងទៀត គឺក្រុង Mardie និង Roeburne ក៏បានរាយការណ៍អំពីសីតុណ្ហភាពលើសពី ៥០ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍។ ការបំបែកកំណត់ត្រាថ្មីនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរបាយការណ៍ពីប្រព័ន្ធផ្កាយរណបរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ សីតុណ្ហភាពរបស់ពិភពលោកបានកើនឡើងក្នុងកំណត់ត្រា។ រលក​កម្ដៅ​កាន់តែ​​ខ្លាំង​ឡើងៗ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បណ្ដាល​មក​ពី​មនុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: