ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មកយល់ដឹងពីទ្រឹស្តីរបស់មហាសេដ្ឋីម្នាក់អំពីការខ្ជះខ្ជាយលើការផឹកកាហ្វេប្រចាំថ្ងៃ

    BY autoadmin November 6, 2018
    មកយល់ដឹងពីទ្រឹស្តីរបស់មហាសេដ្ឋីម្នាក់អំពីការខ្ជះខ្ជាយលើការផឹកកាហ្វេប្រចាំថ្ងៃ

    មហាសេដ្ឋីម្នាក់លោក David Bach បានសរសេរនៅក្នុងសៀវភៅ ដែលលក់ដាច់បំផុតរបស់គាត់ថា អ្នកអាចមានលទ្ធភាពក្លាយជាអ្នកមានច្រើនជាងអ្វី ដែលអ្នកបានគិត មិនថាទំហំនៃប្រាក់ខែរបស់អ្នកប៉ុណ្ណានោះទេ អ្នកប្រហែលជារកលុយបានគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកមានរួចទៅហើយ។

    ជាការពិតណាស់ ការបង្កើនទ្រព្យសម្បត្តិរបស់អ្នកអាចនឹងមានឡើងដោយគ្រាន់តែលុបបំបាត់ latte ពេលព្រឹករបស់អ្នកចេញ។ លោក David Bach សរសេរថា៖ “យើងទាំងអស់គ្នាខ្ជះខ្ជាយប្រាក់ចំណូលច្រើនពេកលើការចំណាយតិចតួចដែលមិនចាំបាច់ ដោយមិនដឹងថាតើវាអាចបង្កើនបានប៉ុន្មានតទៀត”

    លោក David Bach បានហៅកត្តានេះថា “កត្តាកាហ្វេ” ហើយគំនិតជាមូលដ្ឋាននេះគឺចង់សំដៅថា ប្រសិនបើអ្នកបោះចោលនូវ ៥ដុល្លារនៃកាហ្វេ ជារៀងរាល់ព្រឹក ឬគ្រឿងតូចតាចដែលអ្នកចូលចិត្តដូចជា៖ ទឹកដប អាហារបែបរហ័ស ឬភេសជ្ជៈផ្សេងៗ អ្នកប្រហែលជាអាចសន្សំលុយបន្តិចបន្តួចដែលជាចំណែកក្នុងការសន្សំរបស់អ្នក។ ហើយក្នុងរយៈពេលពីរបីទសវត្សរ៍ខាងមុខ លុយទាំងនោះអាចនឹងកើនឡើងយ៉ាងខ្លាំង។

    លោក David Bach បានក៏បានគណនាលេខដើម្បីបង្ហាញថាតើការទិញខ្ជះខ្ជាយតិចតួចមានសារៈសំខាន់ប៉ុណ្ណា ដោយលោកលើកយកការចំណាយ ៥ដុល្លារជារៀងរាល់ថ្ងៃ វាគឺស្មើ ៣៥ដុល្លារក្នុងមួយសប្តាហ៍ ឬប្រហែល ១៥០ដុល្លារក្នុងមួយខែ។ ប្រសិនបើអ្នកបានវិនិយោគ ១៥០ដុល្លារក្នុងមួយខែៗនេះដោយសន្មតថានឹងទទួលបានការប្រាក់ ១០ភាគរយជារៀងរាល់ឆ្នាំនោះអ្នកនឹងទទួលបាន៖

    ក្នុងរយៈពេល ១ ឆ្នាំ: ១.៨៨៥ ដុល្លារ
    ក្នុងរយៈពេល ១០ឆ្នាំ: ៣០.៧២៧ ដុល្លារ
    ក្នុងរយៈពេល ១៥ឆ្នាំ: ៦២.១៧១ ដុល្លារ
    ក្នុងរយៈពេល ៣០ឆ្នាំ: ៣៣៩ ០៧៣ ដុល្លារ
    ក្នុងរយៈពេល ៤០ ឆ្នាំ: ៩៤៨.៦១១ ដុល្លារ

    ប្រសិនបើអ្នកវិនិយោគ ១០ដុល្លារក្នុងមួយថ្ងៃឬ ៣០០ដុល្លារក្នុងមួយខែអ្នកនឹងទទួលបានប្រាក់ចំណូលចំនួន 1,9 លានដុល្លារក្នុងរយៈពេល ៤០ឆ្នាំ ហើយប្រសិនបើអ្នកវិនិយោគ ២០ដុល្លារក្នុងមួយថ្ងៃអ្នកនឹងមាន 3,8 លានដុល្លារក្នុងរយៈពេល ៤០ឆ្នាំក្រោយ (ការប្រាក់ ១០ភាគរយជារៀងរាល់ឆ្នាំ)។ លោកបន្តថា៖ តក់ៗពេញបំពង់ ត្រូវផ្តោតសំខាន់គោលដៅធំរបស់អ្នក៕

    Share This Post: