ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែពងក្រួច ធ្វើឲ្យស្ត្រីម្នាក់ស្ទើរតែជាប់គុក

    BY Khmernote Media October 31, 2018
    ដោយសារតែពងក្រួច ធ្វើឲ្យស្ត្រីម្នាក់ស្ទើរតែជាប់គុក

    សិង្ហបុរី៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសសិង្ហបុរីឃាត់ខ្លួន និងពិន័យជាប្រាក់ចំនួន ៤៣៣០ ដុល្លារ បន្ទាប់ពីរកឃើញថា គាត់មានបំណងនាំយកពងក្រួចកូន (ពងក្រួចដែលអាចញាស់បានក្នុងពេលខាងមុខ)​ ចំនួន ៣៣០ គ្រាប់ចូលក្នុងប្រទេសសិង្ហបុរី។ ស្រី្តរូបនេះមិនត្រូវបានគេបង្ហាញអត្ថសញ្ញាណនោះទេ តែគេគ្រាន់ដឹងថា គេបានឃាត់ខ្លួនគាត់នៅច្រកព្រំដែនចូលក្នុងប្រទេសសិង្ហបុរី ហើយពងក្រួចកូនទាំងអស់នោះត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវនៅក្នុងប្រអប់មួយ។

    តាមអាជ្ញាធរសឹង្ហបុរីបានពន្យល់ថា សិង្ហបុរីបានបង្កើតច្បាប់យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី ហើយសកម្មភាពរបស់ស្រ្តីខាងលើនេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពខុសច្បាប់មួយ ព្រោះបើស៊ុតទាំងនោះមានផ្ទុកមេរោគផ្ដាសាយបក្សីវាអាចសម្លងមេរោគនេះបានយ៉ាងងាយនៅពេលដែលវាញាស់។ បើយោងទៅតាមច្បាប់សិង្ហបុរីអ្នកប្រព្រឹត្តិសកម្មភាពខុសច្បាប់នេះអាចរងនឹងការពិន័យរហូតដល់ ៣៦ ០០០ ដុល្លារ ឬជាប់គុករហូតដល់ ២ ឆ្នាំឯណោះ អាស្រ័យទៅតាមទំហំបទល្មើស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay