ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី Jack Ma៖ សួរខ្លួនឯង៣សំណួរនេះសិន បើចង់ឱ្យជោគជ័យលើអាជីវកម្មថ្មី

    BY autoadmin November 1, 2018
    មហាសេដ្ឋី Jack Ma៖ សួរខ្លួនឯង៣សំណួរនេះសិន បើចង់ឱ្យជោគជ័យលើអាជីវកម្មថ្មី

    លោកមហាសេដ្ឋី Jack Ma ដែលជាសហគ្រិនដ៏ល្បីរូបនេះ បានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ដោយស្ថិតក្រោមការឃ្លាំមើលរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។

    យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ CB Insights កាលពីខែសីហាបានឱ្យដឹងថា កំណត់ត្រារបស់ Jack Ma បានកើតឡើងស្របពេល ដែលមានស្ថិតិចង្អុលបង្ហាញអំពីភាពអវិជ្ជមានដល់ទៅ៧០ភាគរយនៃអ្នកចាប់ផ្តើមអាជីវកម្មថ្មី តែងតែបរាជ័យក្នុងរយៈពេល ២០ខែក្រោយពីការបង្កើតដំបូងរបស់ខ្លួន។

    ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភព លោកលោក Jack Ma បានចែករំលែកពីរបៀប ដែលគាត់នៅតែផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់គាត់។

    មហាសេដ្ឋីរូបនេះបាននិយាយថា មិនថាមនុស្សវ័យក្មេង ឬចាស់ត្រូវសួរសំណួរបីនេះមកខ្លួនឯង។ លោកបានបន្តថា លោកតែងតែសួរខ្លួនឯងនូវ ៣សំណួរនេះ ៖ តើអ្នកមានអ្វីខ្លះ? តើអ្នកចង់បានអ្វី? តើអ្នកនឹងបោះបង់អ្វី? ហើយមនុស្សជាច្រើនបានបរាជ័យទៅវិញដោយសារតែគេមិនបានគិតដល់ថាអ្វីដែលគេ​នឹងត្រូវតែបោះបង់ព្រោះគេរវល់តែគិតថាគេមិនមានដើមច្រើនដើម្បីបង្កើតវា។

    លោកបានលើកឡើងថា៖ «កុំគិតថាអ្នកនឹងទទួលបានជោគជ័យនៅឆ្នាំក្រោយ អ្នកត្រូវត្រៀមខ្លួនសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ»។

    លោកបានបន្តថា៖ «ត្រូវតែគិតអំពីសំណួរទាំងនេះ ហើយបន្ទាប់មកអ្នកនឹងមិនភ័យខ្លាចវាទេ អ្នកនឹងមានសុទិដ្ឋិនិយម អ្នកនឹងដឹងពីអ្វីដែលអ្នកចង់បាន ហើយអ្នកនឹងមិនបាត់បង់វាឡើយ»។ លោកបានប្រាប់ថាក្រុមហ៊ុន Alibaba មិនមែនចំណាយពេលតែមួយឆ្នាំឬពីរឆ្នាំ ដើម្បីបានឈរដល់ថ្ងៃនេះទេ។

    លោកម៉ាបាននិយាយថាក្រុមស្ថាបនិករបស់លោកមិនមានប្រាក់ចំណូលច្រើននោះទេនៅពេលពួកគេបង្កើតក្រុមហ៊ុន Alibaba ដំបូង  ប៉ុន្តែពួកគេបានបង្ហាញថាពួកគេអាចបានជោគជ័យបានដោយការខិតខំប្រឹងប្រែង និងជឿលើទស្សនៈពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើឱ្យ ក្រុមហ៊ុន Alibaba ប្រសើរឡើង។

    អត្ថបទ៖ លីដា
    ប្រភព៖ CNBC

    Share This Post: