អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ីអនុម័តច្បាប់ថ្មី ដែលនឹងផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតាទៅកាន់កោះ Borneo

BY
autoadmin
January 18, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភាឥណ្ឌូនេស៊ីលោក Puan Maharani បាននិយាយនៅថ្ងៃអង្គារនេះថា សភារបស់ប្រទេសឥណ្ឌូនេស៊ីបានអនុម័តច្បាប់មួយ ដើម្បីនឹងធ្វើការផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតា ទៅកាន់តំបន់ Kalimantan នៅលើកោះ Borneo ។ ច្បាប់ផ្លាស់ប្តូរថ្មីនេះ នឹងតំណត់ពីរបៀបនៃការផ្តល់មូលនិធិ និងការគ្រប់គ្រង សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មី។

គួរឱ្យដឹងផងដែរថា គំនិតនៃការផ្លាស់ប្តូររដ្ឋធានីត្រូវបានលេចឡើងជាច្រើនលើកច្រើនសាររួចមកហើយ ចាប់តាំងពីឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីហូឡង់ក្នុងឆ្នាំ១៩៤៥។ កាលពីឆ្នាំ២០១៦ ការស្ទង់មតិមួយបានរកឃើញថា ទីក្រុងហ្សាកាតាមានការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅពិភពលោក ហើយរបាយការណ៍មួយនៅឆ្នាំ២០១៩ ក៏បានបង្ហាញថា ទីក្រុងនេះកំពុងប្រឈមនឹងបញ្ហាលិចទិក ដោយសារតែ ៤០% នៃប្រជាជនទាំង ១០លាននាក់ របស់ទីក្រុងនេះ កំពុងរស់នៅក្រោមកម្ពស់ទឹកសមុទ្រ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: