អន្តរជាតិ

កាណាដាបានសម្ដែងការមិនពេញចិត្ត ចំពោះការអះអាងរបស់ចិនដែលថា ករណីអូមីក្រុងដំបូងរបស់ខ្លួន គឺឆ្លងពីសំបុត្រដែលផ្ញើចេញពីកាណាដា

BY
autoadmin
January 18, 2022

រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសកាណាដា បានសម្តែងការមិនពេញចិត្តចំពោះការអះអាងរបស់ទីក្រុងប៉េកាំង ដែលថា ករណីជំងឺ COVID-19 ដំបូងគេរបស់ប្រទេសចិន អាចមានការផ្សារភ្ជាប់ទៅនឹងសំបុត្រ ដែលទទួលបានពីប្រទេសកាណាដា។ លោក Jean-Yves Duclos បាន​ពណ៌នា​ការ​អះអាង​នេះ​ថា​ជា​ «ទស្សនៈ​ខុសពីប្រក្រតី» នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ។

ប្រព័ន្ធផ្សព្វផ្សាយកាណាដាបាននិយាយថាលោក Jean-Yves Duclos បានឆ្លើយតបថា ការអះអាងរបស់ទីក្រុងប៉េកាំងគឺ «មិនស្របតាមអ្វីដែលយើងបានធ្វើទាំងអន្តរជាតិ និងក្នុងស្រុក»។ លោក​ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​អនុញ្ញាត​ឱ្យអ្នក​ជំនាញ​សម្រេច​ថា​ តើ​ការ​អះអាង​បែប​នេះ​ទទួលយកបាន​ ឬ​អត់។ អាជ្ញាធរសុខាភិបាលកាណាដាក៏បានបញ្ជាក់ហើយថា ហានិភ័យជំងឺ COVID-19 នៅពេលប៉ះពាល់នឹងសំបុត្រ ឬកញ្ចប់បញ្ញើរ រួមទាំងសំបុត្រអន្តរជាតិ គឺមានកម្រិតទាបបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: