ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងរ៉ាវរបស់ជនរងគ្រោះធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ដែលធ្វើឲ្យមហាជនរំជួលចិត្តយ៉ាងខ្លាំង

    BY Khmernote Media November 1, 2018
    រឿងរ៉ាវរបស់ជនរងគ្រោះធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ដែលធ្វើឲ្យមហាជនរំជួលចិត្តយ៉ាងខ្លាំង

    ក្រោយពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Lion Air បានធ្លាក់នៅក្នុងសមុទ្រប្រទេសឥណ្ឌូនេស៊ីរួចមក សាច់ញាតិរបស់ជនរងគ្រោះជាច្រើនកំពុងរង់ចាំដំណឹងពិតប្រាកដចុងក្រោយអំពីជនរងគ្រោះ ពីព្រោះថាភាគច្រើននៃជនរងគ្រោះសរុបចំនួន ១៨៩ នាក់ នៅបាត់ខ្លួនមិនទាន់រកឃើញនោះទេ។ យ៉ាងណាក្តី គេបានឃើញតម្រុយខ្លះៗបញ្ជាក់ពីជនរងគ្រោះដូចជា៖

    ‑គូស្នេហ៍អាថ៌កំបាង៖ ក្នុងគំនរបាក់បែកយន្តហោះគេបានរកឃើញស្រោមទូរស័ព្ទមួយ ដែលមានរូបគូស្នេហ៍មួយគូថតយ៉ាងផ្អែមល្ហែមជាមួយគ្នា។ គូស្នេហ៍ទាំងពីរនាក់នេះអាចនឹងស្លាប់ជាមួយគ្នា។

    ‑ អ្នកបើកយន្តហោះដ៏មានបទពិសោធណ៍ម្នាក់៖ ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ ក៏មានអ្នកបើកយន្តហោះម្នាក់ត្រូវបានគេកត់សម្គាល់ផងដែរ។ គាត់មានឈ្មោះថា Bhavye Suneja ជនជាតិឥណ្ឌា អាយុ​ ៣១ ឆ្នាំ មានបទពិសោធណ៍ធ្វើការតាំងពីឆ្នាំ ២០១១ មក និងធ្លាប់បើកបរបានប្រមាណជា ៦,០០០ ម៉ោង ហើយគាត់ទើបរៀបការ និងផ្លាស់មកធ្វើការនៅឥណ្ឌូនេស៊ីបាន ១៨ ខែ។

    ‑គូស្នេហ៍ទើបរៀបការ៖ បុរសឥណ្ឌូនេស៊ីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ភរិយារបស់គាត់ដែលទើបនឹងរៀបការហើយថ្មីៗ ក៏បានស្ថិតនៅក្នុងយន្តហោះដែលបានធ្លាក់នោះទេ។

    ‑មន្ត្រីជាន់ខ្ពស់៖ តាមរបាយការណ៍បានបង្ហាញថា មានមន្រ្តីជាន់ខ្ពស់មកពីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីជាច្រើនស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay