សង្រែកខ្លាំងណាស់! នេះហើយគឺជាជនរងគ្រោះក្មេងជាងបំផុត ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី គ្នាទើបមានអាយុ១៥ខែប៉ុណ្ណោះ
ឥណ្ឌូនេស៊ី៖ ក្នុងចំណោមជនរងគ្រោះទាំង១៨៩នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ត្រូវបានគេរកមើលឃើញថា មានទារកម្នាក់ដែលទើបនឹងមានអាយុ១៥ ខែ ក៏បានស្លាប់បាត់បង់ជីវិតដែរ។ តាមព័ត៌មានរបស់អ្នកដំណើរបានបង្ហាញថា ទារកអាយុ ១៥ ខែនេះ ធ្វើដំណើរជាមួយនឹងឪពុកជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលមានឈ្មោះថា Rizal Gilang Sanusi Putra អាយុ២៦ឆ្នាំ និងម្តាយមានឈ្មោះថា Wita Seriani និងមានអាយុ២៦ឆ្នាំ ដូចគ្នា។
តាមរបាយការណ៍បានបង្ហាញថា ប្តីប្រពន្ធរួមទាំងកូនតូចមួយនេះ បានធ្វើដំណើរទៅលេងសាច់ញាតិ តែជាអកុសលមិនទាន់បានទៅដល់ផង ក៏ស្រាប់តែជួបគ្រោះថ្នាក់ធ្លាក់យន្តហោះតែម្តង។ មនុស្សមួយគ្រួសារនេះ ត្រូវបានគេចាត់ទុកថា ជនរងគ្រោះដែលកំសត់បំផុត ព្រោះសមាជិកក្នុងគ្រួសារទាំងអស់ត្រូវបានស្លាប់ រួមជាមួយនឹងទារកតូចមួយដែលមានអាយុទើប ១៥ ឆ្នាំទៀតផង។ ខាងក្រោមនេះជាកម្រងរូបភាពរបស់ជនរងគ្រោះមួយគ្រួសារនេះ៖


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail






