អន្តរជាតិ

តម្លៃ​ប្រេង​ឆៅនៅ​សហរដ្ឋអាមេរិក បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ

BY
autoadmin
January 19, 2022

តម្លៃ​ប្រេង​ឆៅនៅ​សហរដ្ឋអាមេរិក ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង ៧ឆ្នាំ ចុងក្រោយនេះ។ ដោយជាក់ស្ដែងតម្លៃប្រេងឆៅនៅលើ West Texas Intermediate នៅក្នុងការជួញដូររបស់ខ្លួនកាលពីថ្ងៃអង្គារបានបង្ហាញថា តម្លៃប្រេងឆៅបានកើនឡើងលើសពី ៨៦ ដុល្លារ ក្នុងមួយបារ៉ែល ហើយវាគឺជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ ជាមួយគ្នានេះដែរ អ្នកជំនាញរបស់ Goldman Sachs ក៏រំពឹងដែរថា តម្លៃប្រេងឆៅអាចនឹងឡើងថ្លៃរហូតដល់ ១០០ ដុល្លារ/បារ៉ែល ក្នុងឆ្នាំនេះ។

កត្តាដែលនាំឱ្យមានការកើនឡើងតម្លៃប្រេងឆៅ គឺអាចមកពីតម្រូវការពេលបើកសេដ្ឋកិច្ចឡើងវិញ និងភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈដែលអតិផរណា (លុយហើម) បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងរួចស្រាប់ទៅហើយ។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រុម​ឧទ្ទាម​មក​ពី​ប្រទេស​យេម៉ែន​ បាន​វាយ​ប្រហារ​លើ​រថយន្ត​ដឹក​ប្រេងនៅ Abu Dhabi របស់អារ៉ាប់រួម ដែលបាននាំឱ្យតម្លៃប្រេងមានការកើនឡើងចាប់ពីពេលនោះ។ គេបានរំពឹងថា ការរីករាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង នឹងធ្វើឱ្យតម្រូវការមានភាពធូរស្រាល ប៉ុន្តែវាទំនងជាមិនអាចបញ្ឈប់តម្លៃប្រេងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: