អន្តរជាតិ
ខោខូវប៊យពិសេសទោះផោមប៉ុន្មានដងក៏មិនបាច់ភ័យមានក្លិនស្អុយដែរ
BY Khmernote Media
November 1, 2018
ក្លិនផោមពិតជាអាចផ្តល់នូវការរំខាន និងអាចធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាស់អៀន ប្រសិនបើអ្នកផោមក្នុងពេល ដែលអ្នកកំពុងស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន ឬពេលកំពុងណាត់ជួបមនុស្សពិសេសណាម្នាក់ជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកច្នៃម៉ូតមួយក្រុមបានកំពុងតែច្នៃម៉ូតខោខូវប៊យពិសេសមួយ ដែលការពារក្លិនផោមរបស់លោកបាន។
ខោខូវប៊យនេះមានតម្លៃថ្លៃបន្តិចអាចដល់ ១៣០ ដុល្លារ តែពេលអ្នកស្លៀកវាទៅ គឺអ្នកមិនចាំបាច់បារម្មណ៍រឿងក្លិនផោមទៀតនោះទេ ពោលគឺអ្នកអាចផោមបានតាមធម្មតាទោះស្ថិតនៅកន្លែងណាក៏ដោយ។ តាមអ្នកជំនាញបានប្រាប់ថា ខោខូវប៊យនេះមានភ្ជាប់ជាមួយនឹងខោខ្លីពិសេសមួយ ដែលធ្វើពីបន្ទះកាបូនសកម្ម ហើយវាមានប្រសិទ្ធភាពបំផុតក្នុងការស្រូបយកក្លិនផោមមិនឲ្យសាយភាយទៅក្រៅ។ យ៉ាងណាក្តី ខោនេះមិនទាន់មានលក់ជាផ្លូការនៅឡើងទេ តែនឹងមានវត្តមានក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ mirror
