កីឡា

លោក Solari គ្រូបង្វឹកថ្មីរបស់ Real Madrid លើកឡើងថា៖ គ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយនឹង Zidane បានទេ

BY
Khmernote Media
October 31, 2018

នៅក្នុងថ្ងៃចូលមកកាន់ដំណែងគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបអធិរាជសរ Real Madrid លោក Santiago Solari បាននិយាយថា៖ លោក Zidane គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ហើយគ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយនឹងគាត់បានទេ។

លោក Santiago Solari ត្រូវបានក្លឹបអធិរាជសរ Real Madrid តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប បន្ទាប់ពីលោក Julen Lopetegui ត្រូវបានក្លឹបអធិរាជសរ Real Madrid បណ្ដេញចេញពីដំណែងកាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោយដឹកនាំ Real Madrid ធ្លាក់ទំរង់លេងយ៉ាងដុនដាប។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះមុននេះក្លាយជាគ្រូធំរបស់ Real Madrid រូបគេបានដើរតាមកន្លងរបស់ Zidane ដោយលោក Solari បានដឹកនាំឈុតទី 2 របស់ Real Madrid មុនឈានមកដឹកនាំឈុតធំរបស់ Real Madrid នេះ។

នៅក្នុងសន្និសីទកាសែតចូលកាន់ដំណែងជាគ្រូបង្វឹក Real Madrid របស់លោក Santiago Solari គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ ពួកយើងគួរតែឲ្យ Zidane ចាកចេញដោយស្ងប់ចិត្ត គាត់គឺជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ Real Madrid។ យើងគ្មានពាក្យអ្វីច្រើនដែលត្រូវពណ៌នាពី Zidane ឡើយ គាត់បានចាកចេញដោយភាពអស្ចារ្យនិងគ្មានការប្រៀបធៀបអំពីសមត្ថភាពគាត់។ ពេលនេះគ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយនឹង Zidane បានទេ។ 

បុត្រ

ប្រភព៖ Goal

Share This Post: