អន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ប្រឈមនឹងការចុះចេញពីតំណែង ក្រោយបានទៅចូលរួមពិធីជប់លៀងនៅអំឡុងពេលមានការបិទខ្ទប់ទីក្រុង

BY
autoadmin
January 20, 2022

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន កំពុងប្រឈមមុខនឹងការដាក់សម្ពាធឱ្យលាលែងពីតំណែង ជុំវិញការចូលរួមពិធីជប់លៀងដែលធ្វើឡើងក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង។ អតីតរដ្ឋមន្ត្រីខុទ្ទកាល័យម្នាក់មកពីគណបក្សអភិរក្សរបស់លោក ចនសុន បានអំពាវនាវឱ្យគាត់ចុះចេញពីតំណែង ហើយនៅក្នុងសភាកាលពីថ្ងៃពុធ អតីតលេខាធិការ Brexit លោក David Davis ក៏បានបន្ទោសលើរូបលោក ពីបទគេចចេញពីការទទួលខុសត្រូវ ហើយបានប្រាប់គាត់ថាឱ្យចុះពីតំណែងទៅ។ ចំណែកលោក ចនសុន ផ្ទាល់បាននិយាយថា លោកនឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើការចោទប្រកាន់នេះ។

ពិធីជប់លៀងទាំងនោះត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅឯគេហដ្ឋានរបស់លោក ចនសុន នៅឯ Downing Street និងកន្លែងផ្សេងទៀតក្នុងឆ្នាំ២០២០ និងកាលពីឆ្នាំមុន នៅអំឡុងពេលដែលមានការរឹតបន្តឹងតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ យ៉ាងណាលោក ចនសុន បានសារភាពថា គាត់បានចូលរួមពិធីជប់លៀងមួយប៉ុណ្ណោះ នៅឯសួនច្បារ Downing Street ក្នុងខែឧសភា ឆ្នាំ២០២០ ហើយលោកបានសុំទោសចំពោះទង្វើនេះ ខណៈបក្ស​ប្រឆាំង​ក្នុងសភាកំពុង​បង្កើន​ការ​អំពាវនាវ​ឱ្យយ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: