អន្តរជាតិ

យ៉ាងហោចណាស់ជើងហោះហើររាប់សិប ត្រូវបានលុបចោល ឬកំណត់កាលវិភាគជាថ្មី ដោយសារការបំពាក់ប្រព័ន្ធ 5G នៅតាមព្រលានយន្ដហោះនៅសហរដ្ឋអាមេរិក

BY
autoadmin
January 20, 2022

ការបំពាក់ប្រព័ន្ធ 5G ជុំវិញអាកាសយានដ្ឋានអាមេរិក កំពុងជំរុញក្រុមហ៊ុនអាកាសចរណ៍មកពីជុំវិញពិភពលោក ធ្វើការលុបចោល ឬកំណត់ពេលជើងហោះហើរឡើងវិញ ទៅកាន់សហរដ្ឋអាមេរិកឡើងវិញ។ យ៉ាងហោចណាស់មានជើងហោះហើរចំនួន ២៥ ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានលុបចោលនៅថ្ងៃនាពេលថ្មីៗនេះ ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើននិយាយថា ពួកគេនឹងលុបចោលបន្ថែមទៀត ដោយសារមានយន្ដហោះមួយចំនួនអាចមានហានិភ័យជាមួយបណ្ដាញ 5G ដែលបំពាក់ដោយ AT&T និង Verizon Communications ។

កង្វល់ចម្បងជុំវិញបញ្ហានេះ គឺដោយសារប្រេកង់ដែលប្រើក្នុង 5G ដែលអាចប៉ះទង្គិចជាមួយប្រេកង់ដែលប្រើដោយឧបករណ៍នៅលើយន្តហោះ Boeing 777 និងយន្តហោះ 747-8 ។ សញ្ញា 5G អាចរំខានដល់ឧបករណ៍រុករកដែលប្រើដើម្បីចុះចត នៅពេលអាកាសធាតុអាក្រក់ ហើយការមើលឃើញត្រូវបានរារាំង។ គ្រឿងបរិក្ខាររសើប ដូចជាឧបករណ៍វាស់ស្ទង់វិទ្យុ ដែលតាមដានរយៈកម្ពស់របស់យន្តហោះ នៅពេលមានការចុះចត និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗជាច្រើន ដែលត្រូវការប្រើឧបករណ៍វាស់ស្ទង់ សុទ្ធតែអាចមានគ្រោះថ្នាក់ដោយការជ្រៀតជ្រែករបស់បណ្ដាញ 5G ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: