អន្តរជាតិ

អូស្ត្រាលីអនុម័ត្រឱ្យមានការប្រើប្រាស់វ៉ាក់សាំង Nuvaxovid របស់ក្រុមហ៊ុនអាមេរិក Novavax

BY
autoadmin
January 20, 2022

ប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ បានអនុម័ត្រឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Novavax ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅក្នុងប្រទេសនេះ។ ឥឡូវនេះប្រទេសអូស្ត្រាលីក៏បានបញ្ជាទិញវ៉ាក់សាំង Nuvaxovid របស់ក្រុមហ៊ុន Novavax ចំនួន ៥១ លានដូស សម្រាប់ពលរដ្ឋទាំង ២៦ លាននាក់ របស់ខ្លួនរួចហើយ។ វ៉ាក់សាំង Pfizer, AstraZeneca និង Moderna ត្រូវបានប្រើប្រាស់រួចហើយនៅក្នុងប្រទេសនេះ ខណៈវ៉ាក់សាំង Janssen របស់ក្រុមហ៊ុន Johnson & Johnson ក៏ត្រូវបានអនុម័តផងដែរ ប៉ុន្តែរដ្ឋាភិបាលមិនបានទិញដូសណាមួយទេ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax នឹងមានសម្រាប់ប្រជាជនអូស្ត្រាលីដែលមិនទាន់ចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ប៉ុន្តែសម្រាប់ ៩៥% នៃប្រជាជនដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ដែលធ្លាប់បានទទួលវ៉ាក់សាំងរួចហើយនោះ និងមិនអាចប្រើវាសម្រាប់ជាដូសជំរុញនោះទេ។ ប្រធាននិយតករលោក John Skerritt ប្រធានរដ្ឋបាលទំនិញសម្រាប់ការព្យាបាលបាននិយាយថា មានពលរដ្ឋច្រើនណាស់ដែលបានរង់ចាំ Novavax ហើយវាពិតជាល្អណាស់ដែលវ៉ាក់សាំងនេះត្រូវបានអនុម័ត។ លោក Skerritt បានបន្ថែមថា៖«សុបិនរបស់យើង គឺយើងអាចប្រែក្លាយ ៩៥% របស់យើងទៅជា ៩៧ ឬ ៩៨% នៅក្នុងប្រទេសនេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: