ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវហួស! ហាងម្ហូបបួសមួយនៅថៃយកសាច់មនុស្សមកកាត់ជាកង់ៗដាក់ចូលមីស៊ុបឲ្យភ្ញៀវបរិភោគ

    BY autoadmin October 31, 2018
    សាហាវហួស! ហាងម្ហូបបួសមួយនៅថៃយកសាច់មនុស្សមកកាត់ជាកង់ៗដាក់ចូលមីស៊ុបឲ្យភ្ញៀវបរិភោគ

    ប្រទេសថៃ៖ ភោជនីយដ្ឋានម្ហូបបួសមួយកន្លែងនៅទីក្រុងបាងកក បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយភ្ញៀវនៅទីនោះបានប្រទះឃើញមានដុំសាច់ឆៅនៅក្នុងមីស៊ុបរបស់ពួកគេ ហើយពួកគេបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗបន្ទាប់ពីមានការសង្ស័យនេះ។ យ៉ាងណាមិញអ្វីដែលអាជ្ញាធរបានរកឃើញក្រោយការសង្ស័យនេះគឺពិតជាគួរឱ្យខ្ពើមរអើម ដោយគេបានរកឃើញថា គ្រឿងផ្សំបន្ថែមគឺជាសាច់មនុស្ស មិនមែនជាសាច់ជ្រូកឬសាច់គោឡើយ។

    នៅពេលក្រុមប៉ូលីសបានទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញជញ្ជាំងផ្ទះបាយមានប្រឡាក់ឈាម និងរាយពាយដោយបំណែកនៃសាច់មនុស្ស។ ក្រុមប៉ូលីសក៏បានរកឃើញសាកសពជនរងគ្រោះ ដែលលាក់នៅក្នុងធុងទឹកស្អុយមួយ និងអាចកំណត់អត្តសញ្ញាណថាជនរងគ្រោះមានឈ្មោះ Prasit Inpathom អាយុ៦១ឆ្នាំ ដែលជាភ្ញៀវប្រចាំនៅភោជនីយដ្ឋានម្ហូបបួសមួយនេះ និងត្រូវបានឃើញវត្តមានចុងក្រោយនៅថ្ងៃទី ២១ ខែតុលា។

    យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Prasit Inpathom មានការវាយតប់ជាមួយម្ចាស់ភោជនីយដ្ឋាននេះ ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយគាត់ត្រូវបានគេវាយក្បាលយ៉ាងដំណំ និងមានស្នាមកាំបិតជាច្រើននៅលើខ្លួនគាត់។ ដោយចង់បិទបាំងភស្តុតាងជនល្មើសក៏យកសាកសពជនរងគ្រោះមកចម្អិនជាអាហារបម្រើដល់អតិថិជនតែម្តង។ យ៉ាងណាមិញក្រុមប៉ូលីសមិនទាន់ចាប់បានជនល្មើសនៅឡើយទេ។

    អត្ថបទ៖ លីដា
    ប្រភព៖ asiaone

    Share This Post: