ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកមុជទឹកបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ ដែលបានធ្លាក់ហើយ

    BY autoadmin November 1, 2018
    ក្រុមអ្នកមុជទឹកបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ ដែលបានធ្លាក់ហើយ

    យ៉ាកាតា៖ ក្រុមអ្នកមុជទឹកបានរាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ០១ ខែវិច្ឆិកាព្រឹកនេះថា ពួកគេបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះអាកាសចរណ៍ Lion Air ដែលបានធ្លាក់កាលពីចុងខែតុលាកន្លងទៅ និងបានស្រង់ឡើងលើគោករួចរាល់។

    អ្នកមុជទឹកម្នាក់ឈ្មោះលោក Hendra បានឱ្យដឹងថា ពួកគេបានរកឃើញប្រអប់ខ្មៅនោះពីក្នុងកំទេចកំទីនៅក្នុងភក់ នៅបាតសមុទ្រជម្រៅប្រហែល ៣០ម៉ែត្រ និងត្រូវបានរកឃើញនៅម៉ោង ១០និង ១៥នាទីព្រឹកនេះ នៅឯដែនទឹកនៃតំបន់ Tanjung Karawang កោះជ្វាខាងលិច។ ទោះយ៉ាងណាប្រអប់ខ្មៅនេះនៅមិនទាន់បញ្ជាក់បានថា គឺជាកំណត់ត្រាទិន្នន័យការហោះហើរ ឬថតសំឡេងនោះទេ។

    គួរបញ្ជាក់ផងដែរថាប្រអប់ខ្មៅគឺមាន២ប្រភេទ ដែលមួយសម្រាប់ថតចម្លងទិន្នន័យហោះហើរ និងមួយទៀតសម្រាប់ថតសំឡេងកាប៊ីនយន្ដហោះ។ ប្រអប់ខ្មៅចម្លងទិន្នន័យហោះហើរ គឺសម្រាប់ប្រមូលព័ត៌មានអំពីល្បឿន កម្ពស់ និងទិសដៅនៃយន្តហោះជាមួយទំហំផ្ទុកគ្រប់គ្រាន់រយៈពេល២៥ម៉ោង ចំណែកឯប្រអប់ខ្មៅថតសំឡេងកាប៊ីនយន្ដហោះ គឺសម្រាប់ថតការសន្ទនានិងសម្លេងផ្សេងទៀតនៅក្នុងកាប៊ីនយន្ដហោះ។

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: