Arsene Wenger ចាប់ផ្ដើមអាជីពជាគ្រូបង្វឹកវិញនៅក្នុងឆ្នាំ 2019 ខាងមុខនេះ ប៉ុន្ដែមិនត្រលប់ទៅដឹកនាំក្លឹបនៅក្នុង Premier League ទេ
- November 1, 2018
លោក Arsene Wenger នឹងប្រកាសចូលខ្លួនមកធ្វើជាគ្រូបង្វឹកវិញនៅក្នុងដើមឆ្នាំ 2019 ខាងមុខនេះ ប៉ុន្ដែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបញ្ជាក់ថានឹងមិនត្រលប់ទៅដឹកនាំក្លឹបនៅ Premier League ឡើយ។
លោក Arsene Wenger បានចាកចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលមុន ក្រោយពេលរួមរស់និងដឹកនាំក្លឹបកាំភ្លើងធំ Arsenal អស់រយៈពេល 22 ឆ្នាំ។ គ្រូបង្វឹកវ័យ 69 ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ខណៈដែលកៅអីគ្រូបង្វឹកនៅឯ Real Madrid កំពុងទំនេរក្រោយពេលលោក Julen Lopetegui ត្រូវបានបណ្ដេញចេញកាលពីថ្ងៃច័ន្ទកន្លងទៅ។ ប៉ុន្ដែចូលរូមមកដឹកនាំ Real Madrid របស់លោក Arsene Wenger ដូចជាមិនអាចទំនងទៅរួច ក្រោយពេលរូបលោកប្រកាសថានឹងត្រលប់មកកាន់តួនាទីជាគ្រូបង្វឹកវិញនៅក្នុងដើមឆ្នាំ 2019 ខាងមុខនេះ។
លោក Arsene Wenger បាននិយាយប្រាប់សារពត៌មាន Sky Sport ថា៖ ជាការពិតលោកនឹងត្រលប់មកកាន់ដំណែងជាគ្រូបង្វឹកវិញនៅក្នុងឆ្នាំ 2019 ខាងមុខ។ ពេលនេះលោកកំពុងសម្រាកលំហែកាយពីការងារដូចនេះលោកអាចមើលការប្រកួតបាល់បានច្រើន។ លោក Arsene Wenger បាននិយាយជាច្រើនលើកច្រើនសារថានឹងមិនត្រលប់ទៅកាន់លីគកំពូល Premier League វិញទេ ប៉ុន្ដែលោកចំណាយពេលនៅក្លឹបផ្សេងៗក្នុងទ្វីបអឺរ៉ុប។
បុត្រ
ប្រភព៖ Goal
- Share This Post:








