អន្តរជាតិ

បាតុករ​អាមេរិកប្រមាណ ១០,០០០ នាក់ បានប្រមូលផ្ដុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងច្បាប់ចាក់វ៉ាក់សាំងរបស់លោក ចូ បៃដិន

BY
autoadmin
January 24, 2022

មនុស្សប្រហែល ១០,០០០ នាក់ មកពីទូទាំងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងជាកាតព្វកិច្ច។ អ្នកចូលរួមជាច្រើនបានស្រែកថា រដ្ឋាភិបាលកំពុងធ្វើអន្តរាគមន៍ក្នុងបញ្ហាសុខភាពបុគ្គល ខណៈអ្នកពន្លត់អគ្គីភ័យម្នាក់ ដែលត្រូវបានព្យួរពីការងារដោយសារបដិសេធមិនទទួលថ្នាំបង្ការបាននិយាយថា សេរីភាពនៃការជ្រើសរើសរបស់បុគ្គលគួរតែត្រូវបានគោរព។

រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានអនុវត្តវិធានការមួយ ដែលតម្រូវឱ្យក្រុមហ៊ុនដែលមានកម្មករ ១០០ នាក់ ឬច្រើនជាងនេះ ត្រូវចាក់វ៉ាក់សាំងបង្ការបំពេញកាតព្វកិច្ចរបស់ពួកគេ។ សាលាក្រុងមួយចំនួនកំពុងធ្វើឱ្យនិយោជិតរបស់ពួកគេត្រូវទទួលវ៉ាក់សាំង ប៉ុន្តែ​តុលាការ​កំពូល​អាមេរិក​បាន​ចេញ​ដីកា​រារាំង​វិធានការ​របស់​រដ្ឋាភិបាល។ ជម្រាបដែរថា ចំនួនករណីថ្មីប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក នៅតែមានជាង ៧០០,០០០ ករណី ទោះបីជាមានការចាក់វ៉ាក់សាំងទូលំទូលាយក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Independent

Share This Post: