ខ្មែរណូត

ស្វែងរក

  • កីឡា

    រដូវកាលនេះអាចជារដូវកាលចុងក្រោយរបស់ Ramsey ក្រោយ Arsenal សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីឲ្យ Ramsey

    BY Khmernote Media November 1, 2018
    រដូវកាលនេះអាចជារដូវកាលចុងក្រោយរបស់ Ramsey ក្រោយ Arsenal សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីឲ្យ Ramsey

    ខ្សែបម្រើ Aaron Ramsey អាចនឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីក្លឹបបានប្រាប់ខ្សែបម្រើសញ្ជាតិវេលស៍រូបនេះដោយផ្ទាល់ថា៖ ក្លឹបនឹងមិនផ្ដល់កុងត្រាថ្មីឲ្យរូបគេទេ។

    កុងត្រារបស់ខ្សែបម្រើ Aaron Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅចុងរដូវកាលនេះ ហើយការពិភាក្សាបន្ដកុងត្រាថ្មីរវាង Ramsey និង Arsenal ពុំអាចឈានទៅមុខ ដូច្នោះរដូវកាលនេះអាចជារដូវកាលចុងក្រោយរបស់ខ្សែបម្រើ Aaron Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ហើយ Ramsey អាចនឹងចាកចេញពីក្លឹបដោយឥតគិតថ្លៃនៅពេលកុងត្រារបស់គេនិង Arsenal បានបញ្ចប់។

    Ramsey បានដឹងថា Arsenal សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីឲ្យរូបគេតាមរយៈពេលភ្នាក់ងារផ្ទាល់របស់ Ramsey តែម្ដង ហើយភ្លាមៗនោះមានគេឃើញ Ramsey មានការខឹងសម្បារយ៉ាងខ្លាំងចំពោះរឿងដកហូតកិច្ចសន្យាថ្មីនេះដោយមិនបានប្រាប់ពីហេតុផលមកកាន់រូបគេផ្ទាល់។ រដូវកាលនេះអាចនឹងក្លាយជារដូវកាលចុងក្រោយរបស់ Ramsey បន្ទាប់ពីខ្សែបម្រើសញ្ជាតិវេលស៍រូបនេះបានរួមរស់ជាមួយនឹងក្លាំភ្លើងធំ Arsenal អស់រយៈពេល 1 ទសវត្សក្រោយពីផ្ទេរពីក្លឹប Cardiff មកកាន់ Arsenal កាលពីឆ្នាំ 2008 កន្លងមក។

    បុត្រ

    ប្រភព៖ 90min

    Share This Post: