លោកគ្រូ Lee ចែកផ្លូវគ្នាជាមួយសហព័ន្ធបាល់ទាត់កម្ពុជាហើយបន្ទាប់ពីចំណាយពេលអស់ ៧ឆ្នាំ
- November 1, 2018
លោកគ្រូ Lee Tae Hoon ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំនិងឈុតយុវជនអស់កុងត្រាជាមួយសហព័ន្ធបាល់ទាត់កម្ពុជាហើយបន្ទាប់ពីបានធ្វើការនៅប្រទេសកម្ពុជាអស់រយះពេល ៧ឆ្នាំ។

លោក Lee Taehoon បាននិយាយថាលោកសូមអរគុណដល់កីឡាករក្រុមជម្រើសជាតិទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដ៏លំបាកជាមួយលោក។ លោកក៏សូមអរគុណដល់កីឡាករវ័យក្មេង U-16 ដែលបាននៅជាមួយលោកតាំងពីខែមេសាឆ្នាំ 2017 រហូតដល់ថ្ងៃនេះ។ លើសពីនេះលោកសូមអរគុណដល់ប្រជាជនកម្ពុជារបស់យើងដែលបានគាំទ្រនិងបង្ហាញនូវក្តីស្រឡាញ់យ៉ាងច្រើនចំពោះបាល់ទាត់។ ការគាំទ្រនិងភាពរីករាយរបស់ពួកគេមានន័យយ៉ាងច្រើនសម្រាប់កីឡាកររបស់យើង។ ការចងចាំទាំងនេះនឹងនៅជាមួយលោកជានិច្ច។
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






