កូរ៉េខាងត្បូងនឹងមិនកាត់ទោសអ្នកបដិសេធមិនចូលបម្រើកងទ័ពទៀតឡើយ
កូរ៉េខាងត្បូង៖ តុលាការកំពូលរបស់កូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចឱ្យប្រជាជនរបស់ខ្លួនមានសិទ្ធជំទាស់នឹងការចូលបម្រើកងទ័ព (conscientious objection) ដោយមិនមានការដាក់ទណ្ឌកម្មទៀតឡើយ។
ការសម្រេចពីតុលាការកំពូលត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើករណីច្រើនជាង៩០០ ដែលប្រជាជនកូរ៉េខាត្បូងត្រូវបានចាប់ខ្លួនជារៀងរាល់ឆ្នាំ ដោយសារការគេចមិនព្រមចូលបម្រើកងទ័ពនេះ។
ច្បាប់ចូលបម្រើកងទ័ពនេះគឺតម្រូវឱ្យបុរសកូរ៉េទាំងអស់ចូលបម្រើកងទ័ពរយៈពេល២ឆ្នាំ ក្នុងគោលបំណងទប់ទល់នឹងការឈ្លានពានពីប្រទេសកូរ៉េខាងជើង ហើយបុគ្គលណាដែលគេចមិនព្រមចូលបម្រើកងទ័ពនិងត្រូវជាប់ទោសរយៈពេល ១៨ខែ។
ទោះបីជាមានការរិះគន់លើច្បាប់ថ្មីនេះ ដោយខ្លាចខ្វះធនធានមនុស្សចូលបម្រើកងទ័ពដើម្បីការពារការឈ្លានពានពីកូរ៉េខាងជើងក៏ដោយ ច្បាប់ថ្មីនេះនឹងបើកទូលាយឱ្យមានសិទិ្ធបុគ្គល និងសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល។


អត្ថបទ៖ លីដា
ប្រភព៖ foxnews