ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ទាំង២០ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក

    BY autoadmin November 3, 2018
    ក្រុមហ៊ុនអាកាសចរណ៍ទាំង២០ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក

    ការធ្វើដំណើរតាមយន្តហោះគឺជាមធ្យោបាយធ្វើដំណើរមួយសុវត្ថិភាពបំផុត ដូចនេះហើយដែលជាមូលហេតុ AirlineRatings.com បានចេញផ្សាយបញ្ជីប្រចាំឆ្នាំនៃក្រុមហ៊ុនដឹកជញ្ជូនដែលមានសុវត្ថិភាពបំផុតទាំង ២០ នៅលើពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតទាំង២០ ត្រូវបានជ្រើសរើសពី ៤០៩ក្រុមហ៊ុន និងដោយផ្អែកលើការឈរជើងរបស់ខ្លួនជាមួយនឹង កំណត់ត្រាគ្រោះថ្នាក់របស់ខ្លួនក្នុងរយៈពេល ១០ចុងក្រោយ, អាយុកាលរបស់យន្តហោះ, លទ្ធផលសវនកម្មសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ និងស្របតាមប៉ារ៉ាម៉ែត្រសុវត្ថិភាពប្រាំបីចំណុចរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ។

    ខាងក្រោមនេះជាក្រុមហ៊ុនអាកាសចរណ៍ដែលបានជាប់ឈ្មោះ៖

    ១. ក្រុមហ៊ុនអាកាសចរណ៍ New Zealand

    ក្រុមហ៊ុន Air New Zealand បានលូតលាស់ឡើងវិញបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុនៅដើមទសវត្សរ៍ឆ្នាំ 2000 ។ កាលពីពេលថ្មីៗនេះបានហៅវាថាជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតនៅក្នុងពិភពលោក ៣ឆ្នាំជាប់ៗគ្នា។ Air New Zealand មិនបានទទួលរងនូវឧប្បត្តិហេតុណាមួយឡើយក្នុងរយៈពេលពីរបីទសវត្សរ៍កន្លងមកនេះទេ។

    ២. អាកាសចរណ៍អាឡាស្កា

    ក្រុមហ៊ុនអាកាសចរណ៍នេះគឺជាផ្នែកសំខាន់មួយនៅលើឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ អាឡាស្កាបានទិញយកក្រុមហ៊ុន Virgin America ចំនួន ២.៦ពាន់លានដុល្លារ។ យីហោ Virgin America នឹងលែងមាននៅក្នុងខែមេសា ហើយក្រុមហ៊ុនអាកាសចរណ៍នេះមិនបានទទួលរងនូវឧបទ្ទវហេតុស្លាប់ណាមួយចាប់តាំងពីឆ្នាំ ២០០០។

    ៣. ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ត្រូវបានគេចាត់ទុកថាល្អចំពោះសេវាកម្មដែលមានគុណភាព និងមានគុណភាពខ្ពស់។ កាលពីឆ្នាំមុន Skytrax បានដាក់ចំណាត់ថ្នាក់លេខ ៦ដល់ក្រុមហ៊ុន All Nippon នៅលើបញ្ជីក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក។ ANA មិនមានរងនូវឧបទ្ទវហេតុស្លាប់ណាមួយច្រើនជាង ៤៥ ឆ្នាំមកហើយ។

    ៤. ក្រុមហ៊ុនអាកាសចរណ៍ British Airways៖ British Airways ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៧៤ ក្រុមហ៊ុនអាកាសចរណ៍នេះមិនបានជួបប្រទះនូវឧបទ្ទវហេតុស្លាប់ណាមួយក្នុងរយៈពេល៣ទសវត្សរ៍នេះ។

    ៥. ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ក្រុមហ៊ុននេះមានភាពល្អឥតខ្ចោះទាំងសេវាកម្ម និងការរក្សាសុវត្ថិភាព។និងមិនដែលមានរងគ្រោះឧបទ្ទវហេតុចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មក។

    ៦. ក្រុមហ៊ុនអាកាសចរណ៍ Emirates

    ៧. ក្រុមហ៊ុនអាកាសចរណ៍ Etihad

    ៨.  ក្រុមហ៊ុនអាកាសចរណ៍ Eva Air

    ៩. ក្រុមហ៊ុនអាកាសចរណ៍ Finnair

    ១០. ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines

    ១១. ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines

    ១២. ក្រុមហ៊ុនអាកាសចរណ៍ KLM

    ១៣. ក្រុមហ៊ុនអាកាសចរណ៍ Lufthansa

    ១៤. ក្រុមហ៊ុនអាកាសចរណ៍ Qantas

    ១៥. ក្រុមហ៊ុនអាកាសចរណ៍ Royal Jordanian

    ១៦. ក្រុមហ៊ុនអាកាសចរណ៍ Scandinavian Airlines

    ១៧. ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines

    ១៨. ក្រុមហ៊ុនអាកាសចរណ៍ Swiss International Air Lines

    ១៩. ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic

    ២០. ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia

    អត្ថបទ៖ លីដា
    ប្រភព៖ businessinsider

    Share This Post: