អន្តរជាតិ
ឱកាសល្អបើមានគម្រោងទៅលេងសៀមរាប ដោយសារសារមន្ទីរនេះនឹងបើកឲ្យចូលទស្សនឥតគិតថ្លៃ៣ថ្ងៃពេញ
BY Khmernote Media
November 2, 2018
យោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីអបអរសាទរពិធីខួបគម្រប់១០ឆ្នាំនៃការដាក់ដំណើរការរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងពិធីសម្ពោធព្រះពុទ្ធអង្គធំ ដែលតម្កល់ក្នុងសួនខាងមុខសារមន្ទីរផងនោះ សារមន្ទីរនឹងបើកទ្វាឲ្យសាធារណជនទាំងភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាសារមន្ទីរដោយឥតគិតថ្លៃរយៈ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។ ដូច្នេះអ្នកមានបំណងទៅលេងខេត្តសៀមរាបនាពេលខាងមុខ នេះគឺជាឱកាសល្អទាន់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បើកឲ្យចូលឥតគិតថ្លៃ៕

អត្ថបទ៖ សេម