ប្រទេសថៃគ្រោងនឹងប្រកាសជំងឺកូវីដ១៩ ថាជាជំងឺឆ្លងត្រាំត្រែងតាមតំបន់ ទោះបីជាគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកក៏ដោយ
- BY
- autoadmin
- January 28, 2022
ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ គ្រោងនឹងប្រកាសជំងឺ COVID-19 ថាជាជំងឺឆ្លងរាតត្បាតត្រាំត្រែងដោយតំបន់នៅចុងឆ្នាំនេះ «Endemic» ដោយប្រើលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន ទោះបីជាមាន ឬគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកក៏ដោយ។ លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនានេះ បន្ទាប់ពីមានកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ហើយគណៈកម្មាធិការគ្រោងនឹងប្រកាសវានៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យដែលអាចទទួលយកបានតាមការសិក្សារបស់ខ្លួន។

គាត់បាននិយាយថា លក្ខណៈវិនិច្ឆ័យគឺមិនត្រូវលើសពី ១០,០០០ ករណីថ្មី ក្នុងមួយថ្ងៃ ខណៈអត្រាមរណភាពមិនលើសពី ០.១% ហើយជាង ៨០% នៃអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំងចំនួន ២ ដង។ លោកវេជ្ជបណ្ឌិត Kiattiphum បាននិយាយថា ក្រសួងសុខាភិបាលសាធារណៈមានទស្សនៈថា ជំងឺ COVID-19 បានរីករាលដាលជាង ២ ឆ្នាំរួចមកហើយ, និន្នាការកន្លងមកបង្ហាញថា ជំងឺស្ថិតក្រោមការគ្រប់គ្រង ហើយឥឡូវនេះមិនធ្ងន់ធ្ងរពេកទេ។ លោកវេជ្ជបណ្ឌិត Kiattiphum បាននិយាយថា បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជាជំងឺរាតត្បាតត្រាំត្រែង រដ្ឋាភិបាលនឹងព្យាបាលអ្នកជំងឺទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នកជំងឺ ហើយអាចតម្រូវឱ្យមនុស្សគ្រប់រូប ឬត្រឹមតែអ្នកជំងឺពាក់ម៉ាស់ប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






