អន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើការតវ៉ាដោយការកោរសក់ ដើម្បីប្រឆាំងនឹងការបន្ដច្បាប់រក្សាគម្លាតរបស់រដ្ឋាភិបាល (មានវីដេអូ)

BY
autoadmin
January 28, 2022

ចំនួនករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង កំពុងមានការកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាមានវិធានការការពារយ៉ាងតឹងរ៉ឹងក៏ដោយ។ ដូច្នេះហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងចម្លងយ៉ាងឆាប់រហ័ស រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសឱ្យមានការបន្ដច្បាប់រក្សាគម្លាតសង្គមរយៈពេល ៣សប្ដាហ៍ បន្ថែមទៀត ខណៈដែលច្បាប់ចាស់គឺបានដាក់តាំងតែពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និងមានសុពលភាពរហូតដល់ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។ ពោលគឺច្បាប់ថ្មីនេះនឹងបន្ថែមសុពភាពពីលើនោះទៀត។

ចំណាត់ការនេះបានបង្កឱ្យមានការខឹងសម្បារពីម្ចាស់អាជីវកម្មខ្នាតតូចជាង ២០០ កន្លែង នៅក្នុងទីក្រុងសេអ៊ូល ហើយពួកគេក៏បានធ្វើការតវ៉ា ដោយការកោរសក់ (ដែលអាចមើលបានតាមរយៈវីដេអូខាងក្រោម) ហើយពួកគេបានជំរុញឱ្យរដ្ឋាភិបាលលុបចោលការទប់ស្កាត់ រួមទាំងបម្រាមគោចរនៅម៉ោង ៩យប់ សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ និងបារ និងដើម្បីអាចឱ្យពួកគេស្រង់ការខាតបង់ផ្នែកហិរញ្ញវត្ថុឡើងវិញ។ គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបានបន្ដមើលឃើញពីការឆ្លងថ្មីៗក្នុងកំណត់ត្រា ហើយកាលពីម្សិលមិញនេះផ្ទាល់ ដែលត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ប្រទេសនេះបានកត់ត្រាការឆ្លងថ្មីរហូតដល់ ១៤,៥១៨ នាក់ និងស្លាប់ចំនួន ៣៤ នាក់៕

អត្ថបទ៖ លីដា

Share This Post: