ឪពុកលួចកូនស្រីខ្លួនឯងពីមន្ទីរពេទ្យយកទៅបោះចោល ដោយសារចង់បានកូនប្រុសជាងកូនស្រី (មានវីដេអូ)
ចិន៖ បុរសជាឪពុកម្នាក់បានសម្រេចលួចកូនស្រីខ្លួនឯងពីមន្ទីរពេទ្យយកទៅបោះបោល ព្រោះតែគាត់មិនស្រលាញ់កូនស្រីទាល់តែសោះ ហើយចង់បានតែកូនប្រុសប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមណ្ឌលសុខភាព Magui ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ បើតាមប្រធានមណ្ឌលសុខភាពខាងលើបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុម៉ោងប្រមាណជា ១ រំលងអាធ្រាតគាត់បានរកឃើញថា មានទារិកាទើបនឹងកើតម្នាក់បានបាត់ខ្លួនពីមន្ទីរពេទ្យដោយគ្មានមូលហេតុ។ ភ្លាមនោះគាត់បាន ប្តឹទៅប៉ូលិស ដើម្បីជួយធ្វើអន្តរាគមន៍ តែប៉ូលិសអាចរកឃើញទារកនោះភ្លាមៗទេ។
លុះព្រឹកឡើងម៉ោង ១ ថ្ងៃត្រង់ទើបប៉ូលិសបានរកឃើញទារិកា ដែលបាត់ខ្លួននោះនៅច្រាំងថ្មមួយកន្លែងឆ្ងាយពីមន្ទីរពេទ្យប្រមាណជា ៣០ ម៉ែត្រ។ ក្រោយរកឃើញទារិកា ប៉ូលិសក៏បានបន្តបើកការស៊ើបអង្កេតស្វែករកជន ដែលបានប្រព្រឹត្តិសកម្មភាពនេះបន្ថែមទៀតទើបរកឃើញការពិតថា ជនដែលបានធ្វើសកម្មភាពនេះគឺជាឪពុកបង្កើតរបស់ទារិកាផ្ទាល់តែម្តង។ នៅមុខប៉ូលិសឪពុកបង្កើតរបស់ទារិកា ដែលមានឈ្មោះថា Li បានសារភាពថា គាត់ពិតជាបានធ្វើសកម្មភាពដូចនេះមែន ព្រោះតែគាត់មិនស្រលាញ់កូនស្ត្រីនោះទេ។
គាត់បានបន្តថា គាត់មានកូនស្រីពីរនាក់ និងប្រុសម្នាក់រួចមកហើយ និងចង់បានកូនប្រុសថែមម្នាក់ទៀត តែចៃដន្យកូនទី ៤ នេះគឺស្រីទៀត ទើបគាត់សម្រេចធ្វើសកម្មភាពដូចខាងលើតែម្តង។ ពេលនេះលោកLi កំពុងត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីអប់រំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai
