កូរ៉េខាងជើងបញ្ចេញរូបថតមួយចំនួន ដែលបង្ហាញពីការបាញ់មីស៊ីលសាកល្បងរបស់ខ្លួន
- BY
- autoadmin
- January 31, 2022
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយរូបថតមួយចំនួន ដែលខ្លួននិយាយថា គឺជារូបថតដែលបានពីការបាញ់មីស៊ីលដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧។ រូបភាពទាំងនោះបានបង្ហាញពីផ្នែកខ្លះនៃឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ ដែលអាចមើលឃើញពីលំហអាកាស។ កូរ៉េខាងជើងបាននិយាយថា រូបភាពនោះជាមីស៊ីលផ្លោងរយៈចម្ងាយ/មធ្យម Hwasong-12។

កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា វាបានឡើងដល់កម្ពស់ ២,០០០ គីឡូម៉ែត្រ មុនពេលចុះចតក្នុងដែនទឹកនៃប្រទេសជប៉ុន ហើយប្រទេសទាំង ២ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងរហូតដល់ទៅ ៧ លើក គិតត្រឹមក្នុងខែនេះតែមួយ។ រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានគេរាយការណ៍ថា ថតចេញពីកាមេរ៉ាដែលបំពាក់ទៅនឹងក្បាលគ្រាប់សាកល្បងរបស់មីស៊ីលផ្ទាល់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






