ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែបម្រើ Blaise Matuidi សម្រេចចិត្តចូលនិវិត្តន៍ពីក្រុមជម្រើសជាតិបារាំងក្រោយពេល Euro 2020 បញ្ចប់

    BY Khmernote Media November 2, 2018
    ខ្សែបម្រើ Blaise Matuidi សម្រេចចិត្តចូលនិវិត្តន៍ពីក្រុមជម្រើសជាតិបារាំងក្រោយពេល Euro 2020 បញ្ចប់

    ខ្សែបម្រើ Blaise Matuidi របស់ក្លឹបសេះបង្កង់ Juventus បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិបារាំងនៅក្នុងឆ្នាំ 2020 ខាងមុខនេះបន្ទាប់ពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 បានបញ្ចប់។

    ខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus រូបនេះបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្សីកាលខែកក្កដាកន្លងទៅ។ បំណងប្រាថ្នារបស់ Matuidi គឺចង់លើកពានរង្វាន់ទ្វីបអឺរ៉ុប Euro ម្ដងទៀត មុនពេលរូបគេចូលនិវិត្តន៍ពីក្រុមជម្រើសជាតិបារាំង។ ខ្សែបម្រើ Blaise Matuidi បានចូលរួមជាមួយក្រុមជម្រើសជាតិបារាំងដំបូងកាលពីឆ្នាំ 2010 ហើយវត្តមានរបស់ Matuidi បានបង្ហាញខ្លួនចាប់ពីពេលនោះមកដលពេលនេះ។

    ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានសាងកេរ្ដិ៍ឈ្មោះជាច្រើននៅក្នុងប្រទេសបារាំង ជាពិសេសជាមួយនឹងក្លឹប PSG ដោយ Matuidi បានជួយឲ្យ PSG ឈ្នះពានរង្វាន់ជាច្រើនមុនពេលចាកចេញមកកាន់ក្លឹបសេះបង្កង់ Juventus។

    Matuidi បាននិយាយប្រាប់សារពត៌មាន RMC Sport ថា៖ ខ្ញុំបានសួរទៅកាន់ខ្លួនឯងអំពីការចូលនិវិត្តន៍ពីក្រុមជម្រើសជាតិបារាំង បន្ទាប់ពីជួយឲ្យបារាំងឈ្នះ World Cup កន្លងមក។ ប៉ុន្ដែដោយសារតែនៅមានហិច្ឆតាជាមួយនឹងក្រុមជម្រើសជាតិបារាំង ខ្ញុំចង់ឈ្នះពានរង្វាន់ Euro មួយទៀតមុនពេលចូលនិវិត្តន៍ពីក្រុមជម្រើសជាតិបារាំង។ 

    បុត្រ

    ប្រភព៖ 90min

    Share This Post: