ការបំពានផ្លូវភេទលើស្ត្រីក្នុងកូរ៉េខាងជើងនៅតែគ្មានដំណោះ
កូរ៉េខាងជើង៖ បញ្ហាការបៀតបៀនផ្លូវភេទទៅលើនារីភេទក្នុងប្រទេសកូរ៉េខាងជើងបានក្លាយជាបញ្ហាប្រចាំថ្ងៃ។ សង្គមរបស់ប្រទេសកូរ៉េខាងជើងជាសង្គមកោបំផុតដែលមានន័យថា ស្ត្រីគឺគ្មានអំណាចអ្វីដើម្បីទាមទារសិទ្ធណាមួយឡើយ ស្ត្រីខ្លះត្រូវបានបៀតបៀនផ្លូវភេទ និងខ្លះទៀតសុខចិត្តលាក់ភាពខ្មាស់អៀននេះ ដោយសារតែសង្គមមួយនេះមិនបានឱ្យតម្លៃលើស្ត្រីភេទនោះទេ។
បញ្ហាបៀតបៀនផ្លូវភេទទៅលើស្ត្រីភេទនេះត្រូវបានគេឱ្យដឹងថាជាបញ្ហាធ្ងន់ធ្ងរមួយ ប៉ុន្តែមិនត្រូវបានដោះស្រាយនោះទេ។ ស្ត្រីនៅក្នុងប្រទេសនេះក៏ចង់ឱ្យមានចលនា MeToo ដើម្បីស្វែងរកយុត្តិធម៌ដល់នារីភេទដូចប្រទេសដទៃដូចគ្នា ប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានឡើយក្រោមរបបផ្តាច់ការរបស់គីមជុងអ៊ុននេះ។
កាលពីឆ្នាំ២០១៦ សារពត៌មាន dispatch បានចុះផ្សាយថាស្ត្រីត្រូវបានគេឱ្យតម្លៃ និងការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែក៏ជាប្រទេសតែមួយដែលដៀលអតីតប្រធានាធិបតីនារីកូរ៉េខាងត្បូង Park Geun-hye ថាជាស្រីពេស្យាផងដែរដែរ។

អត្ថបទ៖ លីដា
ប្រភព៖ bloomberg