ខ្មែរណូត

ស្វែងរក

  • កីឡា

    Chelsea មិនមានគម្រោងទិញ Ramsey ពី Arsenal ក្រោយពេលខ្សែបម្រើជាច្រើននៅ Chelsea កំពុងគរជើងគ្នាមិនទាន់បានលេង

    BY Khmernote Media November 2, 2018
    Chelsea មិនមានគម្រោងទិញ Ramsey ពី Arsenal ក្រោយពេលខ្សែបម្រើជាច្រើននៅ Chelsea កំពុងគរជើងគ្នាមិនទាន់បានលេង

    ក្លឹបតោខៀវ Chelsea មិនមានគម្រាងដេញថ្លៃទិញខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងទីផ្សារដោះដូរកីឡាករខាងមករាខាងមុខនេះទេ ក្រោយលោក Sarri លើកឡើងថា Chelsea កំពុងមានខ្សែបម្រើជាច្រើនគរជើងគ្នាមិនទាន់បានលេង។

    ពេលនេះក្លឹបតោខៀវ Chelsea កំពុងឃ្លាំងមើលការចចាររវាង Ramsey និង Arsenal បន្ទាប់ពីខ្សែបម្រើសញ្ជាតិវេលស៍រូបនេះត្រូវបានក្លឹបកាំភ្លើងធំ Arsenal សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីឲ្យរូបគេ ខណៈដែលកុងត្រាថ្មីបច្ចុប្បន្នរបស់ Ramsey នឹងបញ្ចប់នៅក្នុងខែមិថុនាឆ្នាំ 2019 ខាងមុខនេះ។ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានលើកឡើងថាពេលនេះ Chelsea មានខ្សែបម្រើដល់ទៅ 7 នាក់ហើយខ្សែបម្រើ Ross Barkley និង Ruben Loftus-Cheek អាចជាឧបសគ្គក្នុងការប្រជែងដំណែងជាមួយនឹង Ramsey ប្រសិនបើ Ramsey មកដល់ទឹកដី Stamford Bridge។ ដូច្នោះ Chelsea គិតថាការចុះហត្ថលេខាទិញខ្សែបម្រើនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះគឺជារឿងដែលមិនចាំបាច់សម្រាប់ពួកគេ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: