ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរឆក់ទាំងព្រលឹម ជនរងគ្រោះខំជិះដេញតាមចោរ ត្រូវពួកបិទគូទធាក់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ

    BY Khmernote Media November 3, 2018
    ចោរឆក់ទាំងព្រលឹម ជនរងគ្រោះខំជិះដេញតាមចោរ ត្រូវពួកបិទគូទធាក់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ

    ភ្នំពេញ៖ នៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីចោរឆក់កាបូបមួយបានកើតឡើង នៅចំណុចស្តុបផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ ហើយជនរងគ្រោះបានជិះដេញតាមក្រុមចោររហូតដល់ចំនុចកែងផ្លូវ៣០២ ក៏ត្រូវបក្ខពួក (អ្នក​បិទគូទ) ជិះតាមធាក់​ម៉ូតូ​ជនរងគ្រោះ បណ្តាលឲ្យដួលបោក​ក្បាលស្លាប់ នៅផ្លូវ៣០២​ មុខ​សាលាអន្តរជាតិ​ខេមប្រីត ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ តែម្តង។

    បើតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្តី បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-4859 ធ្វើដំណើរចេញពីផ្ទះបំណងទៅយកផ្កាមកលក់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូ២គ្រឿងបានជិះមកអែប ហើយធ្វើសកម្មភាពឆក់កាបូបរបស់គាត់តែម្តង។ ភ្លាមនោះគាត់បានស្រែកឆោឡោ “ចោរៗ” ដោយឃើញដូចនោះប្តីរបស់គាត់ក៏បន្ថែមល្បឿនជិះម៉ូតូដេញតាមរហូតដល់ចំណុចផ្លូវ៥១កែងផ្លូវ៣០២ មុខសាលាអន្តរជាតិខេមប្រីត ក៏ត្រូវបក្ខពួកចោរ (អ្នកបិទគូទ) បានជិះមកធាក់ម៉ូតូគាត់ បណ្តាលឲ្យដួល ហើយប្តីរបស់កាត់បានដួលបោកក្បាលនឹងផើងផ្កា បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ហើយរូបគាត់បានរងរបួសត្រូវភ្នែគ ចំណែកឯក្រុមចោរបានរត់គេចខ្លួនបាត់ស្រមោល៕

    \

    Share This Post:
    MPO4D jitutoto mpo4d Mpoplay