ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកមុជទឹកឥណ្ឌូនេស៊ីកំពុងស្វែងរកប្រអប់ខ្មៅទី ២ របស់យន្តហោះដែលបានធ្លាក់នៅក្នុងសមុទ្រ

    BY Khmernote Media November 5, 2018
    ក្រុមអ្នកមុជទឹកឥណ្ឌូនេស៊ីកំពុងស្វែងរកប្រអប់ខ្មៅទី ២ របស់យន្តហោះដែលបានធ្លាក់នៅក្នុងសមុទ្រ

    បើយោងតាមសារព័ត៌មាន CHANNELNEWSASIA បានរាយការណ៍ថា ក្រុមអ្នកមុជទឹកឥណ្ឌូនេស៊ីកំពុងតែព្យាយាមស្វែងរកប្រអប់ខ្មៅទី ២ របស់យន្តហោះ ដែលបានធ្លាក់ក្នុងទឹកសមុទ្រ ដើម្បីស្វែងរកទិន្នន័យនៃការធ្លាក់យន្តហោះនេះ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃចន្ទកន្លងទៅនេះ យន្តហោះ Boeing Co 737 MAX របស់ក្រុមហ៊ុន lion Air បានធ្លាក់ចូលក្នុងសមុទ្រ និងបានសម្លាប់មនុស្ស ១៨៩ នាក់ បន្ទាប់ពីយន្តហោះនេះបានធ្វើការហោះហើរបានត្រឹមតែ ១៣ នាទី។

    រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញសាកសពជនរងគ្រោះទាំងអស់នៅឡើយទេ ហើយអ្វីដែលគេត្រូវរកជាសំខាន់នោះគឺប្រអប់ខ្មៅតែម្តង ព្រោះទាល់តែគេរកឃើញប្រអប់ខ្មៅទើបគេអាចដឹងពីព័ត៌មានចុងក្រោយ មុនពេលយន្តហោះធ្លាក់។ បើតាមលោកប្រធានាធិបតី Joko Widodo បានប្រាប់អ្នកសារព័ត៌មាន ការស៊ើបអង្កេតពិសេសៗជាច្រើនកំពុងតែត្រូវបានគេធ្វើឡើងជុំវិញករណីធ្លាក់យន្តហោះនេះ ហើយយ៉ាងយូរក្នុងរយៈពេល ៣០ ថ្ងៃគេនឹងបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនេះជាផ្លូវការហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay