បើអ្នកជួបបញ្ហាទាំង១០នេះ ប្រញាប់ទៅរកពេទ្យជាបន្ទាន់
ខាងក្រោមនេះគឺជាភាពខុសប្រក្រតីទាំង ១០ ដែលអាចកើតមានលើរាងកាយរបស់លោកអ្នក និងជាសញ្ញាបង្ហាញថាលោកអ្នកអាចនឹងមានបញ្ហាខុសភាពធ្ងន់ធ្ងរផងដែរ។ ក្នុងករណីលោកអ្នកមានបញ្ហាទាំងនេះ សូមប្រញាប់រកដំណោះស្រាយជាបន្ទាន់៖
១. បបូរមាត់ប្រេះ ឬស្ងួតខ្លាំង៖ បណ្តាលមកពីរាងកាយលោកអ្នកខ្វះនៅវីតាមីន B,A និង E។ លោកអ្នកគួរទៅជួបវេជ្ជបណ្ឌិត ឬព្យាយាមញ៉ាំអាហារដែលមានវីតាមីនទាំង ៣ ប្រភេទនេះឲ្យបានច្រើន។
២. ជ្រុះរោមភ្នែក៖លោកអ្នកនឹងកើតមានជំងឺជ្រុះសក់ធ្ងន់ធ្ងរ។
៣. ក្រចកផុយស្រួយ៖ លោកអ្នកកំពុងខ្វះជាតិកាល់ស្យូម ជាតិដែក ជាតិស័ង្កសី និងជាតិអ៊ីយ៉ូត។

៤. បបូរមាត់ស្លេក៖ អាចបណ្តាលមកពីលោកអ្នកមានប្រតិកម្មជាមួយគ្រឿងសម្អាង ឬថ្នាំដុសធ្មេញ។
៥. មុខឡើងក្រហមគ្មានមូលហេតុ៖ ជាសញ្ញាបង្ហាញថាលោកអ្នកអាចនឹងមានអការវិលមុខក្នុងពេលដ៏ឆាប់ខាងមុខ។
៦. កែងជើងស្ងួត និងប្រេះ៖ ខ្វះវីតាមីន A និង E ឬមានមេរោគផ្សិតនៅក្នុងខ្លួន។
៧. បាតដៃស្ងួត និងប្រះ៖ អាចជាសញ្ញានៃជំងឺទឹកនោមផ្អែម ប្រតិកម្មជាមួយជាតិគីមី ឬរាងកាយខ្វះសារធាតុទឹក។
៨. កែងជើងប្រែប្រួលទ្រង់ទ្រាយ៖អាចបណ្តាលមកពីលោកអ្នកពាក់ស្បែងជើងកែងយូរពេក មានទម្លាប់យួរ ឬលើករបស់ធ្ងន់ហួសកម្លាំង។
៩ .មានស្នាមសនៅលើធ្មេញ៖ដោយសារលោកអ្នកទទួលអាហារដែលមានជាតិគិមីហ្វុយអរ័ច្រើនខ្លាំងពេក។
១០. ជ្រុះសក់៖ជាសញ្ញានៃជំងឺស្បែក បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺអូតូអ៊ុយមីន៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside








