អូស្ត្រាលីនឹងបើកព្រំដែនឡើងវិញក្នុងខែនេះ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ
- BY
- autoadmin
- February 8, 2022
អូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងខែនេះ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដោយនឹងបញ្ចប់ភាពវេទនារយៈពេល ២ឆ្នាំ នៅក្នុងវិស័យទេសចរណ៍របស់ខ្លួន ក៏ដូចជាធ្វើឱ្យការធ្វើចំណាកស្រុករស់ឡើងវិញ និងចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងប្រទេសសេដ្ឋកិច្ចទី១៣ របស់ពិភពលោកមួយនេះ។ ចំណាត់ការមួយនេះ គឺដោយសារប្រទេសអូស្ត្រាលីមានអត្រាមរណភាព និងអត្រាឆ្លងថ្មីៗតិចតួច។

ប្រទេសនេះបានចាត់វិធានការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដូចជាការអនុញ្ញាតឱ្យមានជនចំណាកស្រុកដែលមានជំនាញ និងការរៀបចំការធ្វើដំណើរដោយមិនមានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ជាមួយប្រទេសមួយចំនួនដូចជា នូវែលសេឡង់ជាដើម។ ប៉ុន្តែការបើកដំណើរការឡើងវិញដែលចូលជាធរមាននៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ គឺតំណាងឱ្យការបើកទ្វារជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដែលមនុស្សអាចចូលមកប្រទេសអូស្ត្រាលី ពីគ្រប់ទិសទីក្នុងពិភពលោក ដរាបណាពួកគេទទួលថ្នាំបង្ការពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






