ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះ F-15ID នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ១៣.៩ ពាន់លានដុល្លារ ទៅឱ្យប្រទេសឥណ្ឌូនេស៊ី

    BY autoadmin February 11, 2022
    សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះ F-15ID នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ១៣.៩ ពាន់លានដុល្លារ ទៅឱ្យប្រទេសឥណ្ឌូនេស៊ី

    មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ដ៏មានសក្តានុពលនៃយន្តហោះ F-15ID និងឧបករណ៍ពាក់ព័ន្ធទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ១៣.៩ ពាន់លានដុល្លារ។

    នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយថា ប្រទេសរបស់លោកកំពុងរៀបចំផែនការទិញយន្តហោះចម្បាំង Rafale ចំនួន 42 គ្រឿងក្នុងកិច្ចព្រមព្រៀង $៨.១ ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រួមទាំងការអភិវឌ្ឍន៍នាវាមុជទឹកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: